ស្វីតមិនចាញ់ក្មេងៗទេ! ស្វាមី កែវ ចាន់និមល បង្ហោះសារជូនពរ ថ្ងៃកំណើតភរិយាយ៉ាងផ្អែមល្ហែម

//s5.kh1.co/21/21a1ab5d6b0a0f994c58d8a95bc3e188df17e68f.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មួយឆ្នាំខួបកំណើតប្រពន្ធម្ដង ស្វាមី ពិធីការនី ចាន់ កែវនិមល លេងបង្ហោះសារជូនពរប្រពន្ធ ក្នុងថ្ងៃខួបកំណើត យ៉ាងផ្អែមល្ហែម នាំឲ្យអ្នកគាំទ្រច្រណែនស្ទើរគ្រប់គ្នា។

ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាថ្ងៃខួបកំណើតពិធីការនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង អ្នកនាង ចាន់ កែវនិមល ត្រូវបាន ស្វាមីបង្ហោះពាក្យជូនពរនៅលើគណនីហ្វេសប៊ុក យ៉ាងផ្អែមល្ហែម នៅលើបណ្ដាញសង្គម កាលពីពេលកន្លងមក គេកម្របានឃើញស្វាមីតារាស្រីរូបនេះ បង្ហោះសារស្វីតៗបែបនេះពីមុនមកណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះថា សូវ៉ាត សីលា ដែលជាត្រូវស្វាមីរបស់តារាស្រីរូបនេះ លោកបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ព្រមទាំងមានពាក្យពេចន៍មួយចំនួន អានហើយគួរឲ្យច្រណែនជំនួស។ ដោយក្នុងនោះ លោកបានរៀបរាប់ថា៖

 រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ អូនគឺជានារីម្នាក់ដ៏អស្ចារ្យ ហើយពួកយើងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធក្នុងលោកជួយតាមបីបាច់ថែរក្សាអូនមានសុខភាពល្អបរិបូរណ៍ ជៀសឆ្ងាយពីមនុស្សអាក្រក់ទាំងពួង ប្រាជ្ញាវៀងវៃ សម្រស់កាន់តែស្រស់ស្អាត សេចក្តីសុខ សុភមង្គល និងសម្រេចបាននូវជោគជ័យថ្មីៗទៀត ជាពិសេសប្រាថ្នាអ្វីឲ្យបានសម្រេចដូចបំណង ស្រលាញ់អូនពេញបេះដូង។

សូវ៉ាត សីលា

ក្រោយពីបានឃើញសារ ដែលបានបង្ហោះដោយស្វាមីពិធីការការិនីឆ្នើមរូបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់ស្ញើចសរសើរ និងជូនពរឲ្យប្ដីប្រពន្ធនេះ ស្រលាញ់គ្នាយូរៗផងដែរ ពិសេសក៏មាន អ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖

ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល 
ចាន់ កែវនិមល 
ចាន់ កែវនិមល និងស្វាមី
ចាន់ កែវនិមល និងស្វាមី
សារបង្ហោះរបស់ស្វាមី ចាន់ កែវនិមល 
សារបង្ហោះរបស់ស្វាមី ចាន់ កែវនិមល 
កែវ ចាន់និមល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T