រដ្ឋាភិបាលថៃ៖ សមាជិកសភាបានដើរចេញពីកិច្ចប្រជុំសភាមួយ កាលពីថ្ងៃអង្គារ

//s5.kh1.co/88/889330e3c96079efdb2c1b926e0c5c2794472d55.jpg
សង្គម

 ១០-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សមាជិកសភាគណបក្សប្រឆាំងបានដើរចេញពីការប្រជុំសភាមួយកាលពីថ្ងៃអង្គារដើម្បីតវ៉ាប្រឆាំងនឹងកង្វះ ព័ត៌មានលម្អិតនៅក្នុងផែនការរបស់រដ្ឋាភិបាលក្នុងការបែងចែកថវិកាចំនួន ៨៨ ពាន់លានបាតដល់មូលនិធិកណ្តាល

ថៃ៖ សមាជិកសភាគណបក្សប្រឆាំងបានដើរចេញពីការប្រជុំសភាមួយកាលពីថ្ងៃអង្គារដើម្បីតវ៉ាប្រឆាំងនឹងកង្វះព័ត៌មានលម្អិតនៅក្នុងផែនការរបស់រដ្ឋាភិបាលក្នុងការបែងចែកថវិកាចំនួន ៨៨ ពាន់លាន បាតដល់មូលនិធិកណ្តាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដើរចេញនេះត្រូវបានដឹកនាំដោយលោក Worawat Ua-apinyakul ដែលមានតួនាទីនៅក្នុងគណៈកម្មាធិការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរថវិកាផងដែរនោះ។

សមាជិកសភាបានចាកចេញពីការប្រជុំភ្លាមៗ ហើយបានចោទប្រកាន់សម្ព័ន្ធរដ្ឋាភិបាលថា បានព្យាយាមរារាំងពួកគេពីការបំពេញការងាររបស់ពួកគេ។

កិច្ចប្រជុំសភាប្រទេសថៃ
កិច្ចប្រជុំសភាប្រទេសថៃ

ច្បាប់នេះបានឆ្លងកាត់ការអានលើកដំបូងនៅឯសភាតំណាងរាស្ត្រកាលពីសប្តាហ៍មុនជាមួយនឹងសំឡេងគាំទ្រ ២៦៤ សំឡេង។ មាន ៤ សំឡេង ប្រឆាំងនឹងច្បាប់នេះ និង ១៨០ សំឡេងទៀតអនុប្បវាទ។

លោក Worawat ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរថវិកាបានមានប្រសាសន៍ ថាបើមិនមានព័ត៌មានលម្អិតទេគណៈកម្មាធិកាមិនអាចធ្វើការពិនិត្យហ្មត់ចត់ទេ។ លោកក៏បាននិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើននៃមូលនិធិកណ្តាលត្រូវបានគ្រោងទុកសម្រាប់ដោះស្រាយបញ្ហាគ្រោះរាំងស្ងួតមិនមែនជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាត្បាតនេះទេ។

លោកក៏បានសម្តែងការមិនសប្បាយចិត្តនៅក្រសួងការពារជាតិដែលរារាំងការងាររបស់គណៈកម្មាធិការនេះ ដោយលោកបានកត់សំគាល់ថាតំណាងក្រសួងបានដាក់ឯកសារសម្គាល់“ ចាត់ថ្នាក់” ទៅគណៈកម្មាធិការដើម្បីពិចារណាប៉ុន្តែបានដកមកវិញភ្លាមៗ។

លោកបាននិយាយថាឯកសារនេះគឺនិយាយអំពីផែនការរបស់រដ្ឋាភិបាលក្នុងការផ្ទេរប្រាក់ទៅមូលនិធិកណ្តាល។ លោក Worawat បានរិះគន់ប្រធានគណៈកម្មការខាងលើរបស់លោកដែលបានបដិសេធមិនអំពាវនាវឱ្យមានការប្រគល់ឯកសារពីក្រសួង។

សមាជិកសភាគណបក្សប្រឆាំងបានដើរចេញពីការប្រជុំសភា
សមាជិកសភាគណបក្សប្រឆាំងបានដើរចេញពីការប្រជុំសភា

លោកបានកត់សម្គាល់ថាក្រសួងបានកាត់បន្ថយថវិកាផ្ទាល់ខ្លួនជិត ១៨ ពាន់លានបាតហើយប្រគល់ទៅឱ្យ មូលនិធិកណ្តាលវិញ។ សមាជិកគណៈកម្មាធិការនេះមកពីគណបក្ស Kao Klai លោកស្រី Benja Saengchan បាននិយាយថា “ក្រសួងការពារជាតិគឺ “មិនអាចដោះស្រាយបាន”។ ពួកគេអះអាងថាឯកសារនេះត្រូវបានចាត់ថ្នាក់ហើយ […] បានយកវាមកវិញភ្លាមៗដោយយើងមិនបានរៀបចំដើម្បីពិនិត្យឯកសារនេះឲ្យបានហ្មត់ចត់ទេ”។

លោកស្រីបាននិយាយទៀតថា សមាជិកគណៈកម្មាធិការចង់អញ្ជើញនាយករដ្ឋមន្រ្តី Prayut Chan-o-cha ឱ្យផ្តល់ព័ត៌មានលម្អិតដែលពួកគេត្រូវការស្តីពីថា តើមូលនិធិកណ្តាលនឹងត្រូវចំណាយយ៉ាងដូចម្ដេច ប៉ុន្តែប្រធានរបស់ខ្លួនមិនយល់ស្របជាមួយសមាជិកទេ៕

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T