ភ្ញាក់ព្រឺត ស្មានតែ Fan Bingbing តាមពិតនារីម្នាក់នេះបន្លំខ្លួន ដើម្បីទាញយកប្រយោជន៍សោះ

//s5.kh1.co/0a/0a76f2212b80b0e1714b4f10afba5fbec796e6bc.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហ្វេនៗជាច្រើនស្មានថា តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Fan Bingbing ហ៊ានលក់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីរកលុយ តែក្រោយមកទើបដឹងថា នារីរូបនោះគ្រាន់តែមានមុខមាត់ដូចនឹង Fan Bingbing តែប៉ុណ្ណោះ

ចិន៖ កាលពីថ្មីៗនេះ យោងតាមទំព័ររបស់ Sohu បានរាយការណ៍ថា តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Fan Bingbing ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់បានថា នាងមានការ Live Video មួយ ដែលធ្វើឲ្យមនុស្សជាច្រើនបានជឿជាក់ថា បន្ទាប់ពី នាងត្រូវបានផាកពិន័យជាសាច់ប្រាក់រួចមក តារាសម្តែងស្រីរូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យនាងត្រូវលក់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីរកលុយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ក្រោយមក ទស្សនិកជនជាច្រើន បានដឹងថា មនុស្សស្រីម្នាក់នេះ មិនមែនជា Fan Bingbing នោះទេ ប៉ុន្ តែនាងបានយកឈ្មោះរបស់តារាសម្ដែងស្រីរូបនេះ ធ្វើជាឈ្មោះរបស់ខ្លួន ជាពិសេស នាងថែមទាំងមានមុខមាត់ស្រដៀងគ្នានឹង Fan Bingbing ដោយធ្វើទាំងស្ទាយ៍ស៊ិចស៊ី និងការតុបតែងខ្លួន ដែលមើលទៅពិតជាដូចគ្នាយ៉ាងខ្លាំង ។

ក្នុងនោះដែរ យោងតាម Sohu បានឲ្យដឹងទៀតថា នារីរូបនេះគ្រាន់តែជា អ្នកលេងបណ្ដាញសង្គមដ៏ល្បីម្នាក់ប៉ុណ្ណោះ ។ បន្ទាប់ពី មានការកែកុនមុខមាត់ ឲ្យដូចជា Fan Bingbing ហើយ នាងថែមទាំង បានជ្រើសរើសឈ្មោះដែលធ្វើឲ្យទស្សនិកជន ងាយនឹងយល់ច្រលំថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
នារី ដែលមានមុខដូច Fan Bingbing
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T