ករណី​ត្រី​ប្រា​ងាប់​៖ ពលរដ្ឋ​នៅ​ក្បែរ​នោះ​​ថា ជាលើកទី១ ដែល​ឃើញ​​​កស្សិណ្ធុ​ប្រាសាទ​បា​គង​រីង និង​ឃើញ​​ត្រី​ធំ​ៗ​​បែប​នេះ​

//s5.kh1.co/1d/1d79d48e1d450b8726280587154d0e27b9f2c6ab.jpg
សង្គម

 ១០-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ

ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើន​ក្បាល​បានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ។ នេះបើតាមការបង្ហោះ​ពី​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃ ០៩ មិថុនា ដោយលោកបញ្ជាក់ថា ជាការជូន​ដំណឹង​ពីមន្ទីរ​ព័ត៌មានខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការជូនដំណឹងដដែលបន្ថែមថា ពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនា មក​ម្ល៉េះ។ អ្នកទាំងនោះថា ពួកគាត់រស់នៅ​ទីនេះខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមាន​ត្រីធំៗ​បែបនេះនោះទេ ដែលនេះជាលើកដំបូងហើយដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះ​ឃើញត្រីធំៗ​ជាច្រើនបែបនេះ។

រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ

តាមការបញ្ជាក់ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះ​ពួកគាត់​យល់​ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួន​បានងាប់​គេយក​ទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបាន​កំពុងរស់​នៅ​ក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះ ប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិន​មាន​ការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់បន្តអស់។

បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេ​ជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះមានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។

រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ

ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះជាកស្សិណ្ធុមួយ​ដែលរងចាំទឹកភ្លៀង​ប៉ុណ្ណោះដូចជាស្រះសង់ដែរ មិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅ​កស្សិណ្ធុប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំង​ធ្វើឱ្យត្រី​មួយចំនួនងាប់៕

រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
រូបភាពពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T