គ្រឿងអលង្ការមួយដែលមានរាងដូចស៊ុត ធ្វើពីមាសស៊ុត និងដាំទៅដោយត្បូង ដែលមានតម្លៃជាង ១.៥លានដុល្លារ របស់គុយហ្វែត ដែលបានបាត់កាលពី៤ឆ្នាំមុន ត្រូវបានរកឃើញដោយប៉ូលីសចរាចរ ជនជាតិបារាំងមួយរូប ខណៈពេលដែលឆែកឆេរ រថយន្ដជនសង្ស័យ នៅជាប់ព្រំព្រទល់ប្រទេសស្វីស។

ប៉ូលីសបានឃាត់រថយន្ដ BMW មួយដែលគួរឲ្យសង្ស័យ ព្រោះនៅក្នុងរថយន្ដនោះមានអាវចាស់មួយ ដែលហាក់ដូចជាមានផ្ទុយអ្វីមួយក្នុងអាវនោះ។ ប៉ូលីសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលយកអាវនោះមកមើល បានប្រទះឃើញស៊ុតមាសមួយ ដែលមានដាំពេជ្រ ត្បូងកណ្ដៀង និងត្បូងមរកត ពីក្រៅស៊ុននោះ។ ជនសង្ស័យដែលបើកបររថយន្ដ MBW មានពីរនាក់ ជាជនជាតិ Belarous ត្រូវបានប៉ូលីសឃាត់ខ្លួន និងជនល្មើសម្នាក់ទៀតចាប់ខ្លួននៅថ្ងៃបន្ទាប់។

ប៉ូលីសបានសួរចម្លើយជនល្មើសទាំងពីរ ដោយម្នាក់បានឆ្លើយថាគេរើសស៊ុតនោះបាន នៅតាមផ្លូវ រីឯម្នាក់ទៀតបានឆ្លើយថា គេបានទិញវាក្នុងផ្សារមួយក្នុងតម្លៃថោក ចម្លើយរបស់ពួកគេទាំងពីរមិនដូចគ្នានោះទេ។ ប៉ូលីសបានរកឃើញថា ស៊ុតដែលបានរកឃើញនេះ ធ្វើឡើងពីមាសសុទ្ធលើសពី១គីឡូក្រាម ហើយរូបរាងរបស់វាដូចទៅនឹងស៊ុតរបស់ គុយហ្វែតដែល បានបាត់នៅ Geneva កាលពី៤ឆ្នាំមុន។ ជនល្មើសទាំងបីខាងលើ មានអាយុពី ២៤ ទៅ ២៨ឆ្នាំ ត្រូវបានជាប់ទោសពីបទ លួចទ្រព្យសម្បត្តិ និងមានអាវុធជាប់ខ្លួន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]