កាលពីពេលថ្មីៗនេះ វីឌីអូឃ្លីប របស់កាមេរ៉ា សុវត្ថិភាពមួយកន្លែង ត្រូវបានបង្ហោះចែកចាយបន្ត នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើអោយ អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ជាខ្លាំង ចំពោះសកម្មភាព ចោរកម្ម ដែលត្រូវបានថតជាប់នេះ។

តាមរយៈវីឌីអូឃ្លីប បានបង្ហាញអោយឃើញថា ចោរម្នាក់ បានធ្វើសកម្មភាព លួចកាច់សោរម៉ូតូមួយគ្រឿង ដែលម្ចាស់បានចតទុកចោល នៅខាងមុខផ្ទះ ជិះយកទៅបាត់ ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅនេះ វេលាម៉ោង ៧:៤៩ នាទីយប់។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ណាមួយ ប្រាប់ឲ្យដឹងថា កន្លែងកើតហេតុ នៅឯណានោះទេ។

សូមប្រិយមិត្តមេត្តា មានការប្រុងប្រយ័ត្ន អោយបានកាន់តែខ្ពស់ នៅពេលចតយានជំនិះ ជាពិសេស នៅកន្លែងយប់ងងឹត និង ស្ងាត់ បែបនេះ ដែលជាឪកាសល្អ របស់ចោរ ក្នុងការ ធ្វើសកម្មភាព ខ្លាំងណាស់។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]