ក្មេងស្រីម្នាក់ ញៀនផឹកតែទឹកដោះគោគុជ រហូតចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះតែ...

//s5.kh1.co/82/8272a8f529319a90cc4b4e36cccebafd8cb4039a.jpg
សង្គម

 ១០-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់ក្លាយជាអ្នកជំងឺសន្លប់ចូលបន្ទប់ ICU ដោយសារជាតិស្ករលើសក្នុងឈាមរបស់នាង ព្រោះតែ ញៀនផឹក milk tea ២កែវក្នុង១ថ្ងៃ

ចិន៖ យោងតាមរបាយការណ៍របស់គេហទំព័រ Mother Chip កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ បានអោយដឹងថា មានរឿងនឹកស្មានមិនដល់មួយកើតឡើង ចំពោះនារីវ័យក្មេងឈ្មោះថា Tian Tan (ឈ្មោះហោក្រៅ) អាយុ ១៨ឆ្នាំ រស់នៅក្នុងក្រុងសៀងហៃ គឺជាទីក្រុងធំ នៅភាគខាងកើតប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្មេងស្រីជនជាតិចិនខាងលើនេះ ចូលចិត្តញ៉ាំតែទឹកដោះគោខ្លាំងណាស់ អាចនិយាយបានថា ញៀនខ្លាំងតែម្តង រហូតត្រូវញ៉ាំរាល់ថ្ងៃ ២កែវក្នុងមួយថ្ងៃជាប់គ្នារយៈពេល១ខែ ទាំងមិនដឹងថា ភេសជ្ជៈដែលគេចូលចិត្តនេះ នឹងរុញជីវិតនាងទៅ ផ្លូវមច្ចុរាជនោះឡើយ។

ក្នុងនោះផងដែរ ក្នុងកំឡុងពេល១សប្តាហ៍មុនពេល ដែលនាងបានបាត់បង់ស្មារតី មានអាការៈក្អួតចង្អោរ ស្ងួតមាត់ និងនោមទាស់ជាដើម។ លើសពីនេះ បន្ទាប់ពីសន្លប់ វេជ្ជបណ្ឌិត បានរកឃើញថា កម្រិតជាតិស្ករក្នុងឈាមរបស់នាងឡើងខ្ពស់ជាងមនុស្សធម្មតា ២៥ដង ដែលជាហេតុធ្វើឱ្យនាង ចុះខ្សោយតម្រងនោម ក៏ព្រោះតែ ភេសជ្ជៈដែលនាងចូលចិត្ត។

យ៉ាងណាមិញ វេជ្ជបណ្ឌិតលូមីង និងក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ ជីវិតក្មេងស្រីដោយការចាក់បញ្ចូលប្រព័ន្ធផ្តល់ឧបករណ៍ដកដង្ហើម ដោយស្វ័យប្រវត្តិ ព្រោះអ្នកជំងឺ មិនអាចដកដង្ហើមដោយខ្លួនឯង និងបន្សុទ្ធឈាមផងដែរ។ បន្ទាប់ពីស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់ អស់រយៈពេល ៥ថ្ងៃ ក្មេងស្រីរូបនេះក៏ដឹងខ្លួន ដោយមិនត្រូវការឧបករណ៍ដកដង្ហើមទេ ក៏ព្រោះតែកម្រិតគ្លុយកូសក្នុងឈាម និងកម្រិតកោសិកាឈាមក្រហម វិលមករកភាពធម្មតាវិញហើយ។

ក្រោយពីនាងបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យក្មេងស្រីនេះ បានសន្យាជាមួយគ្រូពេទ្យ និងគិលានុបដ្ឋាយិការ ថានឹងមិនផឹកតែទឹកដោះគោទៀតទេ។ នេះជាមេរៀនមួយ និងក្រើករម្លឹក ដល់មនុស្សទូទៅ គួរតែថែរក្សាសុខភាពដោយធ្វើលំហាត់ប្រាណ និងផឹកទឹកឲ្យបានច្រើន ព្រោះពេលដែលយើងមានជំងឺ ធ្វើឲ្យខាតទាំងពេលវេលា និងប្រាក់កាស ជាពិសេស មនុស្សជុំវិញខ្លួន ដែលគេបារម្ភពីសុខទុក្ខ៕

សូមទស្សនារូបខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
ជាតិស្ករក្នុងខ្លួននាង
ជាតិស្ករក្នុងខ្លួននាង
Tian Tan ពេលសម្រាកនៅពេទ្យ
Tian Tan ពេលសម្រាកនៅពេទ្យ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T