មិនមែនជារឿងងាយស្រួលទេ! វណ្ណដា ចេញវីដេអូនិយាយពីរឿងឧបសគ្គ ធ្វើបទចម្រៀង (មានវីដេអូ)

//s5.kh1.co/ed/ed141e827409c4048d00ed28badf3353a9f95b5a.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះដែរ សម្រាប់ការធ្វើបទចម្រៀងមួយៗ ឲ្យបានល្អ ដូចជា វណ្ណដា ត្រូវចំណាយពេល ៣ឆ្នាំសម្រាប់អាល់ប៊ិម SKULL។

ភ្នំពេញ៖ តារាចម្រៀងរ៉េប លោក វណ្ណដា ជាតារាចម្រៀងមួយរូប ដែលមានសម្លេងពីរោះ ព្រមទាំងចេះនិពន្ធបទភ្លេងដោយខ្លួនឯង ជាពិសេសរាល់បទចម្រៀងនីមួយៗរបស់លោក តែងតែទទួលបានការគាំទ្រច្រើនពីមិត្តៗយុវវ័យគ្រប់មជ្ឈដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ លោកបានបង្ហោះវីដេអូ និយាយរៀបរាប់ពីផលវិបាក ដែលខ្លួនធ្លាប់ជួបពីមក និង ឧបសគ្គការធ្វើបទចម្រៀងនីមួយៗ គឺវាពិតជាពិបាកខ្លាំង។ ក្នុងនោះដែរ តារាប្រុសរូបនេះ ក៏បាននិយាយពីអាល់ប៊ុមនៃ SKULL លោកចង់បាន ១៨បទនៅក្នុងអាល់ប៊ុមមួយនេះ តែរូបគេទើបតែធ្វើបានប៉ុន្មានបទតែប៉ុណ្ណោះ ដោយអាល់ប៊ុម SKULL នេះលោកបានធ្វើរយៈពេល ៣ឆ្នាំមកហើយ។

ជាក់ស្ដែង ឧបសគ្គដែល វណ្ណដា ជួបខ្លាំងបំផុតនោះ គឺលោកមិនមានការជំរុញ និង លើកទឹកចិត្ត មិនតែប៉ុណ្ណោះរាល់ពេលចេញបទចម្រៀងគឺ ត្រូវគិតពីគុណភាពនៃបទចម្រៀងនីមួយៗទៀតផង។ ម្យ៉ាងវិញទៀត តារាចម្រៀងរូបនេះ បានបន្ថែមថា នៅពេលដែលលោកដាក់ចិត្តធ្វើវា គឺនឹងរំពឹងទុកថា ធ្វើវាឲ្យបានល្អ ហើយបញ្ចប់វាទៅដោយរលូន។

តួយ៉ាង ពេលខ្លះ តារាប្រុសរូបនេះ ស្ទើរតែកើតជំងឺបាក់ទឹកកចិត្ត រាល់ពេលដែលធ្វើបទចម្រៀងម្ដងៗ តែលោកក៏នឹងមានអាល់ប៊ុមថ្មី ( SKULL ) និងចេញក្នុងពេលខាងមុខឆាប់ៗសម្រាប់អ្នកគាំទ្រផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
  លោក វណ្ណដា
វណ្ណដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T