យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា មានអ្នកទេសចរណ៏ម្នាក់  ជាប់ក្នុង ជួងចំណាស់ ទំងន់ ២តោន ក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយ របស់ប្រទេសចិន។

បុរសទេសចរណ៏ដែលជាប់នៅក្នុងជួងនោះ មានឈ្មោះ Lin Wang។ នៅមុនពេលកើតហេតុ លោក Lin ឈរនៅពីក្រោម ជូងដ៏ធំ ដែលធ្លាប់ប្រើ សម្រាប់និមន្តព្រះសង្ឃជួបជុំ ដើម្បីសូត្រធម៌ ដែលមានទីតាំងស្ថិតនៅក្នុងព្រះវិហារ Linzi, ខេត្ត Shandong ប្រទេសចិន។ នៅពេលនោះ មិត្តរបស់គាត់ម្នាក់ ចាប់ផ្តើម វាយជួងយ៉ាងខ្លាំង ហើយបណ្តាលអោយ ដាច់ជួង ធ្លាក់ដល់ដី គ្រប់ពីលើបុរសជាអ្នកទេសចរណ៏រូបនេះ តែម្តង។

សំណាងល្អ លោកLin មិនត្រូវជួងសង្កត់ពីលើទេ ហើយ ក្រោយមក ក្រុមអ្នកពន្លុតអគ្គីភ័យ បានមកជួយសង្គ្រោះ។ ពួកគេ  បានចំណាយពេលជាង ២ម៉ោង ដើម្បី ព្យាយាមលើក ជួងយក្សអោយផុតពីដី និង ជួយសង្គ្រោះលោក Lin។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណចំពោះហេតុការណ៏នេះ?

 










ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]