Smart PUBG e-party ចាប់ផ្តើមហើយ តើអ្នកមានស្មាតហ្វូន សាកសមដើម្បីប្រកួតជាមួយជើងខ្លាំងដទៃទៀតហើយឬនៅ?

//s5.kh1.co/37/375a99a761a12bfb1cee36801c8b2cf79e37f655.jpg
បច្ចេកវិទ្យា

 ០៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះការប្រកួត Smart PUBG ដែលឧបត្ថម្ភដោយrealmeកំពុងស្ថិតនៅក្រោមការប្រកួតប្រជែងដ៏ក្តៅគគុក។ ក្នុងចំណោមហ្គេមពេញនិយមទាំងអស់បច្ចុប្បន្ន PUBG តែងតែតម្រូវឱ្យស្មាតហ្វូនមានលក្ខណៈពិសេសខ្ពស់ជាងមុនជាពិសេសសម្រាប់អត្រា refresh rate ដើម្បីដំណើរការឲ្យបានរលូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារ PUBG គឺជាហ្គេមដែលអ្នកលេងអាចមានយុទ្ធសាស្ត្រផ្សេងៗគ្នា វាជាការសំខាន់ដើម្បីសង្កេតមើលរាល់ចលនានៅលើផែនទី។ ខណៈពេលដែលអេក្រង់ដែលមានកម្រិតrefresh rate    ខ្ពស់នឹងផ្តល់ឱ្យអ្នកនូវលទ្ធភាពកាន់តែច្រើនក្នុងការស្វែងរកសត្រូវរបស់អ្នកជាពិសេសការតាមដានលើចលនា។ realme 6 មានអេក្រង់៩០ហឺត ដែលអាចបង្ហាញអត្រារូបភាពបានដល់៩០ដងក្នុងមួយវិនាទីជួយអ្នកអោយទទួលបានពត៌មានកាន់តែលម្អិត។ ប្រៀបធៀបជាមួយសត្រូវទាំងនោះដែលនៅតែប្រើអេក្រង់៦០ហឺត ៣០រូបភាពបន្ថែមក្នុងរយៈពេល១វិនាទីគឺជាគុណប្រយោជន៍គួរអោយកត់សំគាល់។

បន្ទះឈីបក៏ជាផ្នែកមួយដ៏ធំក្នុងការគាំទ្រសម្រាប់realme 6ផងដែរ។ MediaTek Helio G90T ត្រូវបានផលិតឡើងដោយប្រើដំណើរការ 12nm ដែលធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាពកាន់តែប្រសើរ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃCPU, GPU, RAM ល្បឿនលឿន និងAIដែលមានអានុភាពខ្ពស់ អាចនិយាយបានថាrealme 6 នាំមកនូវបទពិសោធន៍ដ៏រលូនដល់អ្នកចូលចិត្តលេងហ្គេមតាមទូរស័ព្ទ។ មិនតែប៉ុណ្ណោះបន្ទះឈីបដែលមានថាមពលខ្លាំង ក៏ធានាអាយុកាលថ្មបានយូរផងដែរ។

នៅក្នុងការប្រើប្រាស់ជាក់ស្តែង ការប្រើប្រាស់ realme 6 លើអេក្រង់ដែលមានកម្រិត​refresh rate ៩០ហឺតតម្រូវឲ្យអ្នកសាកទូរស័ព្ទតែម្តងនៅពេលល្ងាច។ នៅលើអេក្រង់ដែលមានកម្រិត​refresh rate ៦០ហឺត, ទូរស័ព្ទនឹងស៊ូបានរយៈពេលពេញមួយថ្ងៃដែលអនុញ្ញាតឱ្យយើងសាកទូរស័ព្ទនៅពេលព្រឹកខណៈពេលដែលត្រៀមខ្លួនចេញទៅធ្វើការ។ ត្រង់នេះហើយជាកន្លែងដែលបច្ចេកវិទ្យា VOOC សាកថ្មល្បឿនលឿន 30វ៉ាត់ អាចជួយបាន ព្រោះទូរស័ព្ទអាចសាកពេញពីសូន្យដល់ ១០០%ប្រើរយៈពេលតិចជាង៦០នាទី។

realme
realme

ខណៈពេលដែលសមាជិកម្នាក់ទៀតនៅក្នុងត្រកូលrealme 6​ ស៊េរីក៏បង្ហាញថាវាមានសមត្ថភាពខ្លាំងក្នុងការដំណើរការលេងហ្គេមផងដែរ - realme 6i ។ ជាមួយនឹងបន្ទះឈីបដែលត្រូវបានរចនាឡើងសម្រាប់ការលេងហ្គេម - Helio G80 ការពន្យាពេលនៃការប៉ះបានថយចុះ35% បើប្រៀបធៀបទៅនឹងបន្ទះឈីបជំនាន់មុន ហើយដំណើរការការលេងហ្គេមកើនឡើង២០% realme 6i ក៏អាចដំណើរការហ្គេម PUBG តាមរបៀបដ៏ឆ្នើមផងដែរ។ ជាមួយនឹងថាមពលថ្មធំទំហំ 5000mAh និងសាកបានល្បឿនលឿន 18វ៉ាត់ ថាមពលថ្មកាន់បានរឹតតែយូរធ្វើឱ្យអ្នកកាន់តែរីករាយ។

នៅតែឈឺក្បាលជាមួយនឹងការរកសត្រូវមិនឃើញ និងវាយប្រហារសត្រូវបាន ឬសូម្បីតែឃើញសត្រូវប៉ុន្តែស្មាតហ្វូនជាប់គាំង ហើយមិនអាចដំណើរការដូចដែលអ្នកចង់បាន? ប្រហែលជាដល់ពេលដែលគួរតែទទួលយក realme 6 ឬ 6i ហើយ៕

realme
realme
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T