ក្តៅៗ ទីបំផុត មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោនហើយ

//s5.kh1.co/f0/f0fe28a96f505cf41b073a6fe4387917c4ef5370.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោនហើយ ខណៈបង្ហោះក្នុងបណ្តាញសង្គម ដោយមិនបានបញ្ជាក់មូលហេតុចម្បងនោះទេ។

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលកាលពីប៉ុន្មាននាទីមុននេះ កំពូលតារាចម្រៀងសម្លេងស្រទន់កញ្ញា មាស សុខសោភាព បានប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ថានាងបានដើរចេញពីផលិតកម្មថោនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ 

ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

កញ្ញា មាស សុខសោភា

សម្រាប់ការចាកចេញនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំងជាខ្លាំង ព្រោះមិននឹកស្មានថា តារាស្រីរូបនេះ ដាច់ចេញដើរចេញពីទ្រនំដែលខ្លួនជ្រកអស់រយៈពេលជាយូរចាំមកនេះ ក៏ប៉ុន្តែអ្នកគាំទ្រនៅតែពេញចិត្ត និងគាំទ្រលើការសម្រេចចិត្តរបស់នាង។

ទោះជាយ៉ាងណាក្តី កញ្ញា មាស សុខសោភា មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រនៅឡើយនោះទេ ថារូបនាងនឹងឈានជើងចូលផលិតកម្មណាមួយនោះ បន្ទាប់ពីការចាកចេញនេះ ដូច្នេះហើយអ្នកគាំទ្រមានតែរង់ចាំមើលតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់មាស សុខសោភា
សាររបស់មាស សុខសោភា
មាស សុខសោភាមាស សុខសោភា
មាស សុខសោភាមាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T