យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា បុរសជនជាតិប្រេស៊ីលម្នាក់ ក្រោយពីសាក់លើខ្លួនប្រាណ របស់ខ្លួន ស្ទើរតែទាំងអស់ហើយនោះ ពេលនេះ គាត់ថែមទាំងបាន សាក់ប្រស្រីភ្នែក របស់ខ្លួនឯង ថែមទៀតផង។

គាត់មានឈ្មោះថា Rodrigo Fernando dos Santos អាយុ ៣៩ឆ្នាំ នៅប្រទេសប្រស៊ីល និង ជាវិចិត្រករ សាក់រូប ម្នាក់ ផងដែរ។ ៧០ ភាគរយ នៃខ្លួនប្រាណរបស់គាត់ បានសាក់ពេញទាំងអស់ ហើយនៅពេលនេះ គាត់ចង់បានអ្វីដែលប្លែកខុសពីគេ ដោយបានសាក់នៅលើប្រស្រីភ្នែក ពណ៌ស របស់គាត់ អោយទៅជាពណ៌ប្រផេះ វិញម្តង។ គាត់បានប្រើប្រាស់ម្ជុលម្យ៉ាង មានលក្ខណៈស្រដៀងនឹងសារ៉ាងចាក់ថ្នាំ រួចចាក់ទឹកថ្នាំ ចូលទៅក្នុងប្រស្រីភ្នែក របស់គាត់ ធ្វើអោយប្រែពណ៌ ជាប់ជារៀងរហូត តែម្តង។ គាត់បាននិយាយថា ពីរថ្ងៃដំបូង ទឹកភ្នែករបស់គាត់ មានពណ៌ប្រផេះ ប៉ុន្តែក្រោយមក ទឹកភ្នែករបស់គាត់ ក៏អាចប្រែមកជាពណ៌ស ឡើងវិញ តែមិនស ដូចពីមុននោះទេ គឺ សពាក់កណ្តាល ប្រផេះពាក់កណ្តាល។ យ៉ាងណាមិញ គាត់មិនបានសាក់ ដោយខ្លួនឯងនោះទេ គឺគាត់បានអោយមិត្តរួមអាជីពម្នាក់ ឈ្មោះ Rafael Leao Dias សាក់ប្រស្រីភ្នែក អោយគាត់ ក្នុងតម្លៃ ៥០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណា នេះនៅតែជា ការប្រថុយ ដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចប្រឈមនឹងការខ្វាក់ភ្នែកបាន ប្រសិនបើមានការ ថ្លោះធ្លោយ តែបន្តិចនោះ។



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]