មិននឹកស្មានសោះថា ព្រះចន្ទទីតានបានឃ្លាតឆ្ងាយ ពីភពសៅរ៍ ជាងការរំពឹងទុក រហូតដល់១០០ដង

//s5.kh1.co/e2/e270d5a477b9db68eaa895400fca3e7f6e6e8a23.jpg
បច្ចេកវិទ្យា

 ០៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការស្រាវជ្រាវបានបង្ហាញថា កំណើតរបស់ទីតានគឺស្ថិតនៅជិតភពសៅរ៍ ហើយវាចាប់ផ្ដើមផ្លាស់ទីឆ្ងាយជាងមុន នៅក្នុងរយៈពេល៤.៥ប៊ីលានឆ្នាំកន្លងមកនេះ។

បរទេស៖ ព្រះចន្ទទីតានរបស់ភពសៅរ៍ជាកន្លែងមួយដ៏ចម្លែក។ ដោយមានទំហំធំជាងភពពុធទៅទៀត ព្រះចន្ទទីតានមានបរិយាកាសក្រាស់ ហើយគ្របដណ្ដប់ដោយទន្លេនិងសមុទ្រ នៃអ៊ីដ្រូកាបូនរាវដូចជា មេតាននិងអេតាណុល។ នៅខាងក្រោមផ្ទៃវាគឺជាសំបកទឹកកកដ៏ក្រាស់ ហើយនៅខាងក្រោមនេះទៀតអាចជាមហាសមុទ្រទឹករាវ ដែលអាចទ្រទ្រង់ជីវិតបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវ ការវាស់វែងនិងការគណនារាប់ទសវត្សរ៍បានបង្ហាញថា គន្លងរបស់ទីតាននៅជុំវិញភពសៅរ៍បានពង្រីកខ្លួន មានន័យថាព្រះចន្ទនេះកាន់តែឃ្លាតឆ្ងាយពីភពសៅរ៍ ក្នុងអត្រាលឿនជាងការរំពឹងទុកប្រមាណជា១០០ដង។

ការស្រាវជ្រាវបានបង្ហាញថា កំណើតរបស់ទីតានគឺស្ថិតនៅជិតភពសៅរ៍ ហើយវាចាប់ផ្ដើមផ្លាស់ទីឆ្ងាយជាងមុន នៅក្នុងរយៈពេល៤.៥ប៊ីលានឆ្នាំកន្លងមកនេះ ដោយចម្ងាយបច្ចុប្បន្នរបស់វាគឺ១.២លានគីឡូម៉ែត្រ។

ព្រះចន្ទទីតាន
ព្រះចន្ទទីតាន

ព្រះចន្ទទីតានក៏មានកម្លាំងទាញស្រដៀងគ្នាទៅនឹងភពសៅរ៍ ប៉ុន្តែដំណើរកកិតនៅខាងក្នុងភពសៅរ៍ ជាធម្មតាត្រូវបានគិតថា ខ្សោយជាងអ្វីដែលកើតមាននៅលើផែនដី ដោយសារតែសមាសធាតុហ្គាសរបស់ភពសៅរ៍។

ទ្រឹស្ដីស្ដង់ដារជាច្រើនបានទស្សន៍ទាយថា ដោយសារតែចម្ងាយរបស់វាពីភពសៅរ៍ ព្រះចន្ទទីតានគួរតែធ្វើដំណើរឆ្ងាយពីគន្លងមុនៗ ក្នុងអត្រាទាបបំផុត០.១សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ។ ប៉ុន្តែលទ្ធផលថ្មីមានការផ្ទុយពីការព្យាករណ៍មួយនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T