ចូលរួមសោកស្តាយ អ្នកនិពន្ធបទចម្រៀង ក្នុងគំនូរជីវចល Kamachi Ai បានទទួលមរណភាពហើយ

//s5.kh1.co/1f/1f0ed3cbcd5d6438294b7bd009a9327e9eee2085.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកនិពន្ធបទចម្រៀងស្រីនៅក្នុងគំនូរជីវចលដ៏ល្បីឈ្មោះមួយរូបដែលមានឈ្មោះថា Kamachi Ai បានទទួលមរណភាពហើយ នៅក្នុងអាយុ៤៨ឆ្នាំ ដោយមិនដឹងជាមូលហេតុច្បាស់ឡើយ។

ជប៉ុន៖ យោងតាមសារព័ត័មានរបស់ ប្រទេសជប៉ុន បានផ្សាយថា នៅពេលប៉ុន្មានថ្ងៃនេះមាន អ្នកនិពន្ធបទចម្រៀងស្រីនៅក្នុងគំនូរជីវចលដ៏ល្បីឈ្មោះមួយរូប ដែលមានឈ្មោះថា Kamachi Ai បានទទួលមរណភាពហើយ នៅក្នុងអាយុ៤៨ឆ្នាំ ដោយមិនដឹងថាមកពី មូលហេតុច្បាស់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ បានបន្សល់ទុកស្នាដៃជាច្រើនដូចជា បទចម្រៀងនៅក្នុងគំនូរជីវចល Angel Beasts Chalotteនិង Clannad ជាដើម រីឯជំនាញនាង គឺប្រើប្រាស់ឧបករណ៍ភ្លេងព្យាណូ ដែលអាចលេងយ៉ាងស្ទាត់ជំនាញតែម្តង។មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ជាអ្នកសម្របសម្រួលនិង ជាអ្នកលេងព្យាណូនៅក្នុងសាលាភ្លេង Kunitachi ទៀតផង 

នេះជាការបាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ នៅក្នុងផ្នែកវិស័យឧស្សាហកម្មសិល្បៈ ដែលរឿងមួយដែលគួរសោកស្តាយជាទីបំផុតចំពោះប្រជាជនជប៉ុននិង អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រគំនូរជីវចលផងដែរ។ គួររំលឹកដែលថា ពិធីបុណ្យសពរបស់ Kamachi Ai នឹងត្រូវធ្វើជាលក្ខណៈឯកជន ដោយគ្រួសាររបស់នាង តែប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
គំនូរជីវចលដែល Kamachi Ai បាននីពន្ធបទចម្រៀង
Kamachi Ai
Kamachi Ai
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T