កម្មកររោងចក្ររបស់ប្រទេស អេស្ប៉ាញ ២៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាប់ បន្ទាប់ពីពួកគេបានបរិភោគសាំវ៉ិច។

យោងតាមប្រភពព័ត៌មាន អ្នកជំងឺទាំងអស់មិនទាន់បានចេញរោគសញ្ញា នៃជំងឺនៅឡើយទេ ក៏ប៉ុន្តែពួកគេកំពុងតែស្ថិតនៅក្នុង ការស៊ើបអង្កេត ដោយប្រុងប្រយ័ត្នជាទីបំផុត។ គេបានប្រទះឃើញនំសាំងវ៉ិច មួយកេះនៅតាមផ្លូវដើរ ទៅកន្លែងចតរថយន្ដ របស់ក្រុមហ៊ុន Mueller-Technik របស់ពួកគេ ដែលស្ថិតនៅភាគខាងជើងឆៀងខាងលិច នៃទីក្រុង Steinfeld កាលពីព្រឹកថ្ងៃអង្គារ។

បុគ្គលិកទាំងអស់បានបរិភោគសាំងវ៉ិច ដែលធ្វើពីហ្វ្រូម៉ាហ្ស និងសាច់ក្រក បន្ទាប់មានបុគ្គលិកម្នាក់ដឹងខ្លួនថា ក្រោយពីបរិភោគ សាំងវ៉ិចនេះហើយមិនស្រួល ក៏បានទៅរកផ្នែកប្រកាសអាសន្នរបស់ក្រុមហ៊ុន ឲ្យកោះហៅបុគ្គលិកទាំងឡាយណា ដែលបានបរិភោគ សាំងវ៉ិចឲ្យទៅមន្ទីរពេទ្យ។ នៅពេលដែលទៅដល់មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតបានរកឃើញថា សាំងវ៉ិចទាំងនោះបានរោយ នូវថ្នាំសម្លាប់កណ្ដុរ។ បុគ្គលិកទាំងនោះ បានប្រាប់ប៉ូលីសថា ពួកគេមិនបានចាប់អារម្មណ៍ ពីភាពមិនប្រក្រតីរបស់សាំវ៉ិចទាំងនោះ នោះទេ ព្រោះសាំងវ៉ិចទាំងនោះពួកគេបរិភោគជារៀងរាល់ថ្ងៃ ទៅហើយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បរិមាណថ្នាំកណ្ដុរដែលនៅក្នុងសាំងវ៉ិច មិនអាចធ្វើឲ្យមនុស្សស្លាប់នោះទេ តែវាអាចបណ្ដាលឲ្យ កើតជំងឺផ្សេងគួរឲ្យខ្លាច។ ចំណែកឯប៉ូលីសកំពុងតែ ស្វែងរកជនល្មើសដែលប្រព្រឹត្តិរឿងនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]