ចិន៖ បុរសវ័យ៣០ឆ្នាំម្នាក់ មិនបញ្ចេញឈ្មោះ ត្រូវបានត្រីមួយក្បាលជាប់ក្នុងរន្ធគូទរបស់គាត់ បន្ទាប់ពីគាត់អង្គុយលើវាដោយចៃដន្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារទី២ ខែមិថុនាសប្ដាហ៍មុន ក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះ បានឈឺចុកចាប់ជាខ្លាំង និងព្យាយាមយកត្រីនោះចេញពីរន្ធគូទដោយខ្លួនឯង តែមិនអាចយកចេញបានឡើយ។ ហើយក្រោយមក គាត់ក៏បានសម្រេចចិត្តទៅកាន់មន្ទីរពេទ្យ។ 

នៅពេលដែលគ្រូពេទ្យស្កេនឃើញត្រីនៅក្នុងរន្ធគូទរបស់គាត់ គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់សួរពីមូលហេតុ។ បុរសរងគ្រោះ បានអះអាងថា គាត់បានអង្គុយលើត្រីដោយចៃដន្យ ហើយវាក៏រអិលចូលក្នុងរន្ធគូទរបស់គាត់តែម្ដង។

ជាមួយគ្នានេះ ដោយសារតែត្រីមានទំហំធំខ្លាំងពេក ទើបគ្រូពេទ្យបានរៀបចំការវះកាត់យកវាចេញតាមពោះវិញ។ ចំណែកឯទំហំត្រី គេមិនបានបញ្ជាក់ទេ តែជាទូទៅត្រីប្រភេទនោះ មានទំហំប្រមាណពី៣០ ទៅ៤០សង់ទីម៉ែត្រ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើ ត្រូវបានបង្ហោះចែកចាញពាសពេញបណ្ដាញសង្គមចិន Weibo រួចមក មានមហាជនជាច្រើន មិនជឿពីមូលហេតុដែលបុរសរងគ្រោះអះអាងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពស្កេន
រូបភាពស្កេន
ត្រីបន្ទាប់ពីវះកាត់យកចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ