កាលពីពេលថ្មីៗនេះ មានសកម្មភាពដ៏ចម្លែកមួយ បានធ្វើអោយ អ្នកប្រើប្រាស់ អ៊ីនធើណេត ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។

សកម្មភាពដ៏ចម្លែកនោះ ត្រូវបានគេ ហៅថាឈ្មោះថា  The Condom Challenge។ វីដេអូដែលបង្ហោះក្នុង គេហទំព័រ Youtubeនេះ បានបង្ហាញពី សកម្មភាពដែល យុវវ័យភ្លើតភ្លើនទាំងនោះ បានយកស្រោមអនាម័យ ដាក់ចូលក្នុងច្រមុះ ហើយ ហឺតយកចូលទៅក្នុង មុនពេលដែល ពួកគេទាញ ស្រោមអនាម័យចេញ យកតាមមាត់ របស់ពួកគេ។

ទោះបីជា វីដេអូនេះ ទទួលបានការចាប់អារម្មណ៏ច្រើនយ៉ាងណាក្តី ប៉ុន្តែមានអ្នកទស្សនា ជាច្រើនរិះគន់ ថា វាជាសកម្មភាពឆ្កួតៗ និង គ្មានប្រយោជន៏ ជាដើម។ ចំណែកលោក Cooper ជាគ្រូពេទ្យ វិញបានបញ្ជាក់ថា រាល់វត្ថុដែលហឺតតាម ច្រមុះ នឹងធ្លាក់ ចូលបំពងខ្យល់ ឬ សួត ហើយ អាចបណ្តាលអោយស្លាប់ទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសកម្មភាពនេះ? សូមទស្សនា








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]