អាយុតិចទេ តែក្មេងស្រីម្នាក់នេះ បានទាំងសម្រស់ និងសមត្ថភាពពិសេស ផ្ទុះការគាំទ្រខ្លាំងក្នុងសង្គមសិល្បៈចិន

//s5.kh1.co/15/150c2b2160330fad5953216e223cb3d6ceeeda64.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្មេងសោះ តែក្មេងស្រីរូបនេះ កំពុងពេញនិយមខ្លាំង លើបណ្ដាញអ៊ីនធើណេត ក៏ព្រោះតែ នាងមានមុខមាត់ស្រស់ស្អាតខ្លាំង ពិសេសថែមទាំងមានសមត្ថភាពខ្ពស់ទៀត។

ចិន៖ តារាសម្ដែងស្រីវ័យក្មេង Pei Jia Xin បានកើតក្នុងឆ្នាំ ២០០៩ ហើយមកទល់បច្ចុប្បន្ន ក្មេងតូចរូបនេះ ទើបតែមានអាយុ ១១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ត្រូវបានគេសរសើរមិនដាច់ពីមាត់នោះទេ អំពីរូបសម្រស់ដ៏ស្រស់ស្អាត តាមរយៈប្រព័ន្ធអ៊ីនធើណែត និងតាមរយៈការសម្ដែងក្នុងបទចម្រៀងដ៏មានប្រជាប្រិយ របស់ក្រុម TFBOYS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ Pei Jia Xin ក៏ក្លាយជាតារាវ័យក្មេង ដែលកំពុងតែពេញនិយមខ្លាំងបំផុតនៅ ក្នុងកម្មវិធីសម្តែងរបស់ប្រទេសចិន ហើយត្រូវបានគេជ្រើសរើស សម្រាប់សម្ដែងក្នុងរឿងភាគ និងខ្សែភាពយន្ត ជាមួយសិល្បៈករល្បីៗជាច្រើនថែមទៀតផង។ ហើយបើយោងតាមកាសែតបរទេសមួយ បានរាយការណ៍ថាក្មេងតូចរូបនេះ ក៏នឹងត្រៀមចូលរួមក្នុងខ្សែភាពយន្តថ្មី ដែលនៅក្នុងខ្សែភាពយន្តនោះ បានដើរតួជា តួឯកកាលពីនៅក្មេង ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមុខមាត់របស់ក្មេងស្រីរូបនេះ មើលទៅគួរឲ្យស្រលាញ់ និងស្អាតខ្លាំងដូចក្រមុំពេញរូប ពេញរាង ដូច្នេះហើយ ទើបធ្វើឲ្យម្ចាស់ម៉ូតសម្លៀកបំពាក់ ម៉ាកល្បីៗជាច្រើន បានយកតារាស្រីវ័យក្មេងនេះ ទៅផ្សព្វផ្សាយ យ៉ាងគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។ 

យ៉ាងណាមិញ ទាក់ទងនឹងទេពកោសល្យដ៏ល្អរបស់ Pie Jia Xin នេះដែរ មនុស្សជាច្រើនបាននិយាយថា ក្មេងស្រីវ័យ ១១ឆ្នាំនេះ ពិតមានសមត្ថភាពណាស់ ដែលអាចសម្ដែងបានយ៉ាងល្អ ពិសេសមុខមាត់ ក៏មានមន្តស្នេហ៍ខ្លាំងទៀត ហើយគេក៏ហ៊ានសង្ឃឹមថា នាពេលអនាគត នាងតូច អាចនឹងក្លាយជាតារាលំដាប់កំពូល ដ៏ល្បីល្បាញរបស់ចិន ផងដែរ ព្រោះនាងមានទេពកោសល្យទាំងផ្នែកសម្តែង និងសម្រស់ព្រមគ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Pei Jia Xin
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T