ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ ឆ្លុះមើលទីតាំងដូចតំបន់អង្គរដែរ ក្រុមបុរាណវិទូទើបតែប្រទះឃើញ សំណង់ប្រាសាទដ៏ធំមួយ នៅប្រទេសម៉ិកស៊ិក

//s5.kh1.co/87/87f06f545271372dce3614a7e4e6daa430252b6b.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការស្វែងរកទីតាំងដោយបច្ចេកវិទ្យាឡាស៊ែរនេះ កំពុងបង្កើនល្បឿននិងទំហំ នៃរបកគំហើញខាងបុរាណវិទ្យា។

ម៉ិកស៊ិក៖ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រុមបុរាណវិទូបានសម្លឹងមើលទៅលើដី នៅពេលពួកគេបានដើរឆ្លងកាត់ព្រៃ ដោយព្យាយាមរកស្លាកស្នាម ដែលបន្សល់ទុកដោយអារ្យធម៌ ដែលបានបាត់បង់ដូចជា ចក្រភពខ្មែរនៅប្រទេសកម្ពុជា និងអារ្យធម៌របស់ពួកម៉ាយ៉ា នៅម៉ិកស៊ិកនិងនៅតំបន់អាមេរិកកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ប្រាសាទដែលឆ្លុះមើលឃើញ ពីចម្ងាយ តាមរយៈបច្ចេកវិទ្យា lidar ក្នុងប្រទេសម៉ិកស៊ិក
តំបន់ប្រាសាទដែលឆ្លុះមើលឃើញ ពីចម្ងាយ តាមរយៈបច្ចេកវិទ្យា lidar ក្នុងប្រទេសម៉ិកស៊ិក

បច្ចេកទេសថ្មីពីចម្ងាយដែលមានឈ្មោះថា lidar (light detection and ranging) អាចបង្កើតគំរូលម្អិតនៃតំបន់ដី ដែលបង្ហាញអាថ៌កំបាំង ដែលជាធម្មតាត្រូវបានលាក់ដោយ ដើមឈើនិងព្រៃឈើ។ ការស្វែងរកទីតាំងដោយបច្ចេកវិទ្យាឡាស៊ែរនេះ កំពុងបង្កើនល្បឿននិងទំហំ នៃរបកគំហើញខាងបុរាណវិទ្យា ហើយឥឡូវនេះ វាបានបង្ហាញពីសំណង់ដំបូងបង្អស់ និងធំជាងគេបំផុត។

នៅក្នុងតំបន់ Aguada Fénix នៅរដ្ឋ Tabasco ប្រទេសម៉ិកស៊ិក ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអ្វី ដែលត្រូវបានគេជឿថា ជាសំណង់ប្រាសាទចំណាស់ជាងគេបំផុត ដែលមិនធ្លាប់រកឃើញ នៃអារ្យធម៌ម៉ាយ៉ា ដែលត្រូវសាងសង់រវាង១,០០០ឆ្នាំមុនគ.ស. និង៨០០ឆ្នាំមុនគ.ស.។

តំបន់ដែលគេប្រើឡាស៊ែរ ដើម្បីឆ្លុះមើលទីតាំង
តំបន់ដែលគេប្រើឡាស៊ែរ ដើម្បីឆ្លុះមើលទីតាំង

រូបភាពជាច្រើនបានចាប់ផ្ដើមបង្ហាញពី គំរូខ្ពង់រាបដែលមានកម្ពស់ពី១០ទៅ១៥ម៉ែត្រ ហើយបណ្ដោយ១,៤០០ម៉ែត្រនិងទទឹង៤០០ម៉ែត្រ ដែលផ្ដល់ឲ្យវានូវបរិមាណធំជាងប្រាសាទពីរ៉ាមីត នៅសម័យអេស៊ីបបុរាណ។ នៅតំបន់នេះប្រហែលជាធ្លាប់ត្រូវបានគេ ប្រើសម្រាប់ធ្វើពិធីសាសនា ហើយគេបានស្វែងរកឃើញពូថៅនិងវត្ថុមានតម្លៃជាច្រើនទៀត នៅចំកណ្ដាលទីតាំងនេះ។

វត្ថុមានតម្លៃជាច្រើន ដែលត្រូវបានគេរកឃើញ
វត្ថុមានតម្លៃជាច្រើន ដែលត្រូវបានគេរកឃើញ

ម៉ាយ៉ាគឺជាអរិយធម៌មួយដែលធ្លាប់បានរីកដុះដាល ពាសពេញប្រទេសម៉ិកស៊ិកនិងអាមេរិកកណ្ដាល ចាប់ពី២,០០០ឆ្នាំមុនគ.ស. រហូតដល់សតវត្សរ៍ទី១៦។ ពួកនេះត្រូវបានគេទទួលស្គាល់ស្នាដៃ ខាងផ្នែកការសាងសង់ពីរ៉ាមីត នៅតំបន់ជាច្រើន ដូចជាប្រាសាទ Chichen Itza ជាដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T