Bayern Munich ខិត​កាន់តែ​កៀកក្នុងការ​គ្រង​ជើង ឯក Bundesliga ៨​រដូវ​កាល​ជាប់​គ្នា​ ក្រោយ​ឈ្នះ​នៅ​ទឹកដី Leverkusen

//s5.kh1.co/bb/bb899f919ae1c90211c25d473554f24a88c3f294.jpg
កីទ្បា

 ០៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុម​កំពូល​តារាង Bayern Munich កាន់តែ​ខិត​កៀក​ក្នុង​ការ​គ្រង​ជើងឯក ​ក្រប​ខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga ៨​រដូវ​កាល​ជាប់​គ្នា​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Bayern Leverkusen ៤-២ ចុង​សប្ដាហ៍​កន្លង​។

ក្រុម​កំពូល​តារាង Bayern Munich កាន់តែ​ខិត​កៀក​ក្នុង​ការ​គ្រង​ជើងឯក​ក្រប​ខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga ៨​រដូវ​កាល​ជាប់​គ្នា​ ក្រោយ​យកឈ្នះ​នៅ​ទឹកដី Bayern Leverkusen ៤-២ ចុង​សប្ដាហ៍​កន្លង​។ ​ម្ចាស់ផ្ទះ Leverkusen ចាប់ផ្ដើម​ដោយ​នាំ​មុខ​មុន​តាំងពី​នាទី​ទី​៩ ដោយ Lucas Alario ​តែ​ក្នុង​វគ្គ​ទី​១ ដដែលក្រុម​ភ្ញៀវ Bayern Munich វាយបក​នាំមុខ​វិញ ៣-១ ដោយ​គ្រាប់​បាល់​របស់ Kingsley Coman, Leon Goretzka​ និង Serge Gnabry​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bayern Munich
Bayern Munich

ចូល​វគ្គ​ទី​២ ក្រុម​របស់​លោក Hansi Flick ក៏​បន្ថែម​ ១​គ្រាប់​ទៀត​ដោយ​ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នៅ​នាទី​ទី​៦៦ ដែល​ជា​គ្រាប់​ទី​៣០ របស់​គេ​ក្នុង​រដូវ​កាល​នេះ​។

​២១​ ប្រកួត​ចុងក្រោយ​​របស់ Bayern Munich គឺចាញ់​តែ ១​ប្រកួត​ទេ ដែលធ្វើ​ឱ្យពួកគេ​ត្រូវការ​ជ័យ​ជម្នះតែ ២​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក​។ ​សូមងាក​មក Borussia Dortmund បាន​យកឈ្នះ ១–០ លើ Hertha Berlin ដើម្បី​បន្ត​ក្តី​សង្ឃឹម​ដ៏​ស្ដួចស្ដើង​ដោយ ១​គ្រាប់​ជ័យ​ជម្នះរបស់​អតីត​កីឡាករ Liverpool គឺកីឡាករ Emre Can​។

ក្រុម Bayern Munich ការប្រកួតប្រជែងចំនួន ៣ នៅមុនពេលការចាប់ផ្តើមនៃក្របខ័ណ្ឌ Bundesliga
ក្រុម Bayern Munich ការប្រកួតប្រជែងចំនួន ៣ នៅមុនពេលការចាប់ផ្តើមនៃក្របខ័ណ្ឌ Bundesliga

  គួរបញ្ជាក់ផងដែរថា Bayern Munich នាំ​មុខ​ក្រុម​លេខ​២ Dortmund ៧​ពិន្ទុ​នៅសល់ ៤ប្រកួត​ទៀត​ចប់​រដូវ​កាល​មានន័យថា Bayern Munich ត្រូវការ​ជ័យជម្នះតែ ​២លើក​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក Bundesliga ៨​រដូវ​កាល​ជាប់​គ្នា​៕  

ក្រុម Bayern Munich
ក្រុម Bayern Munich
Bundesliga 
Bundesliga 
Bundesliga 
Bundesliga 
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T