កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅនេះ បុរសម្នាក់ ដែលគេជឿជាក់ថា មានសតិមិនប្រក្រតី បានកាន់កាំបិតក្នុងដៃ រួចរត់ដេញកាប់មនុស្សមិនរើសមុខ នៅតាមផ្លូវ Huangpu ក្នុងទីក្រុង Guangzhou ប្រទេសចិន។

យ៉ាងហោចណាស់ ក៏មានមនុស្សពីរនាក់ បានរងរបួសនៅក្នុងហេតុការណ៍នេះផងដែរ ដោយក្នុងនោះ មានបុរស អាយុ ៤៥ឆ្នាំ ម្នាក់ និង ស្រ្តីម្ចាស់ហាងម្នាក់។ បន្ទាប់ពីដេញកាប់ មនុស្សនៅតាមផ្លូវរួចហើយនោះ បុរសមានសតិមិនប្រក្រតី រូបនេះ ក៏បានដេញកាប់ប៉ូលីសម្នាក់ ហើយនៅពេលនោះ ទោះបីជាប៉ូលីសរូបនោះ ព្រមានជាច្រើនលើក ច្រើនសារ យ៉ាងណា ក៏បុរសនោះនៅតែមិនស្តាប់ និង បន្តដេញតាមជាប់តែម្តង។ នៅទីបំផុត ប៉ូលីសបានធ្វើការផ្ទុះអាវុធ ប៉ុន្មានគ្រាប់ ត្រូវចំភ្លៅរបស់បុរសរូបនោះ បណ្តាលអោយដេកដួលនៅនឹងកន្លែង ទៅណាលែងរួច និង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសល ការជួយសង្គ្រោះ បានទទួលបរាជ័យ មិនអាចជួយដល់រូបគាត់បាន។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]