ចង់ទទួលបានភាពជោគជ័យក្នុងវិស័យការងារ គួរអនុវត្តន៍ ៥​ ចំណុចខាងក្រោមនេះ

//s5.kh1.co/03/03ef85898b91d2ec83191757ad20300d8727d29f.jpg
យល់ដឹង

 ០៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតការងារអ្នកគប្បីស្វែងយល់ នឹងអនុវត្តវិធីងាយៗទាំង ៥ ខាងក្រោមនេះ

ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតការងារអ្នកគប្បីស្វែងយល់ នឹងអនុវត្តវិធីងាយៗទាំង ៥ ខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជ្រើសរើសការងារដែលអ្នកស្រលាញ់៖ ពិតណាស់អ្នកគ្រប់គ្នា សុទ្ធសឹងតែមានក្តីស្រមៃរៀងៗខ្លួន ថា តើអ្នកចង់ក្លាយទៅជាអ្នកណា? ចង់ធ្វើការងារអ្វី? ស្រលាញ់ការងាររបៀបណា? បើអាចអ្នកគួរជ្រើសរើសយកការងារដែលអ្នកស្រលាញ់ ទើបធ្វើឱ្យជីវិតការងាររបស់អ្នកជោគជ័យទៅថ្ងៃមុខ។ ព្រោះពេលដែលបានធ្វើនៅការងារដែលស្រលាញ់ នោះអ្នកនឹងមានអារម្មណ៍ថា សប្បាយចិត្ត រីករាយនឹងធ្វើការងារទាំងនោះ ទោះបីហត់នឿយកម្លាំងកាយ ក៏អ្នកនៅតែមានកម្លាំងចិត្តបន្តធ្វើវារហូតដល់អ្នកទទួលបានជោគជ័យជាមួយការងារនេះនៅថ្ងៃមុខ។

រូបតំណាង
រូបតំណាង

២. ការបង្កើតសំណួរ៖​ គឺជាការចោទសួរទៅលើអ្វីដែលអ្នកមិនដឹង មិនយល់ ដូចនេះអ្នកត្រូវបង្កើតសំនួរជាច្រើនសម្រាប់ខ្លួនឯង ឬក៏កន្លែងការងាររបស់អ្នក ។ ចូរកុំមានអារម្មរណ៍ភ័យខ្លាចក្នុងការសួរសំនួរទៅកាន់នរណាម្នាក់។ ព្រោះរាល់ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនោះ វាសុទ្ធតែជាចំណេះដឹងផ្សេងៗ ដែលអាចបំបាត់ចម្ងល់របស់អ្នក ហើយធ្វើឱ្យអ្នកទទួលបាននៅភាពច្បាស់លាស់ជាងមុនក្នុងការធ្វើការងារអ្វីមួយ។

រូបតំណាង
រូបតំណាង

៣. រៀនពីកំហុស៖​ ចូរកុំខ្លាចក្នុងការធ្វើខុស ព្រោះថាគ្មាននរណាម្នាក់មិនធ្លាប់ធ្វើខុសនោះឡើយ។ កុំរត់គេចពីកំហុសទាំងនោះ អ្នកត្រូវរៀនពីវា រួចស្វែងរកដំណោះស្រាយ កែលម្អរាល់កំហុសទាំងអស់នោះ ទោះបីបានត្រឹម ៥0% ក៏បានដែរ។ រាល់កំហុសដែលអ្នកបានសាង អ្នកត្រូវយកវាមកធ្វើជាបទពិសោធន៍នៅថ្ងៃក្រោយពេលអ្នកជួបនៅរឿងដដែលបែបនេះ អ្នកនឹងមានភាពជឿជាក់ក្នុងការធ្វើវាម្តងទៀតដោយពុំមានកំហុស។ កំហុសជាមេរៀនដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក។

រូបតំណាង
រូបតំណាង

៤. ការជឿជាក់លើខ្លួនឯង៖ ក្នុងវិស័យការងារមិនថាកាលៈទេសៈបែបណាក៏ដោយអ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង។ ការដែលពង្រឹងខ្លួនអ្នក ឱ្យមានភាពជឿជាក់ វាជាកម្លាំងចិត្តមួយដែលចេញពីខ្លួនអ្នកផ្ទាល់ ដែលធ្វើឱ្យអ្នកមានកម្លាំងក្នុងការបញ្ចេញសមត្ថភាពដើម្បីបំពេញការងារអ្វីមួយ ហើយវាក៏ជាផ្លូវមួយដែលដឹកនាំអ្នកទៅភាពជោគជ័យផងដែរ។

រូបតំណាង
រូបតំណាង

៥. ការបញ្ចេញសមត្ថភាព៖ ចូរកុំលាក់ទុកនូវអ្វីដែលអ្នកមាន កុំភ័យខ្លាច កុំខ្មាសអៀន ក្នុងការបញ្ចេញសមត្ថភាព។ មិនថាកន្លែងណាក៏ដោយ គេត្រូវការតែបុគ្គលដែលមានភាពក្លាហ៊ាន មិនរេរាក្នុងការបញ្ចេញសមត្ថភាពដែលខ្លួនមានតែប៉ុណ្ណោះ។ ពីព្រោះថាការដែលបង្ហាញអ្នកគ្រប់គ្នានូវអំណាចដែលអ្នកមាន វាជាផ្លូវដែលបានតម្រង់ប្រាប់អ្នកថា អ្នកជាបុគ្គលដែលមិនភ័យខ្លាចក្នុងការប្រឈមមុខបញ្ហានោះឡើយ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
SOEUN VONEATH
Kanha Vo (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T