នារីជនជាតិជប៉ុនម្នាក់ ត្រូវមិត្តប្រុសរបស់ខ្លួនចាក់ឲ្យរបួស បន្ទាប់ពីព្យាយាមជួយមិត្តប្រុសខ្លួន ដើម្បីគេចផុតពីការតាមចាប់របស់ប៉ូលីស ដោយបានបន្លំធ្វើជាឈ្លើយ ប៉ុន្តែនៅតែត្រូវប៉ូលីសចាប់ខ្លួនបានដដែរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅក្នុងទីក្រុង Inazawa ប្រទេសជប៉ុន ស្ថិតលើដំបូលអាគារមួយ។ ប្រភពដដែរបានបន្តទៀតថា នារីរូបនោះបានស្ថិតនៅ លើដំបូលអាគារមួយ ជាមួយនឹងមិត្តប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Matsumoto អាយុ ៣៤ឆ្នាំ អស់រយៈពេល ៦ម៉ោងកន្លះ ដើម្បីគេចខ្លួនពីការតាមចាប់ របស់ក្រុមប៉ូលីស ប៉ុន្តែចុងក្រោយ នារីរូបនោះត្រូវបានមិត្តប្រុសខ្លួន យកកាំបិតមកចាក់ឲ្យរបួសទៅវិញ។ ដូចគ្នានេះដែរ អ្នកនិយមប្រើប្រាស់អិនធើណេត បានប្រដូចគូស្នេហ៏មួយគូនេះ ជាមួយនឹងរឿង “Bonnie and Clyde” ដែលជាខ្សែភាពយន្ត របស់ប្រទេសអាមេរិក ក្នុងឆ្នាំ១៩៦៧ ហើយបានស្នើឲ្យប៉ូលីស បាញ់សម្លាប់បុរសនោះតែម្តងទៅ។

យ៉ាងណាម៉ិញ ក្រុមប៉ូលីសបានបាញ់ចំនួន ៣គ្រាប់ ខណៈពេលដែលជនលើ្មស បានយកកាំបិតចាក់មិត្តស្រីរបស់ខ្លួន ដោយការបាញ់ ២គ្រាប់ដំបូងជាការគំរាម និងគា្រប់ទី៣ បានបាញ់ចំជើងរបស់ជនល្មើស ហើយប៉ូលីសក៏ធ្វើការឃាត់ខ្លួន ជនល្មើសបានតែម្តង។ ចំនែកឯនារីរងគ្រោះ និងជាមិត្តស្រីរបស់ជនល្មើស ក៏ត្រូវបានក្រុមប៉ូលីសឃាត់ខ្លួនផងដែរ ពីបទជួយជនល្មើសឲ្យរត់គេច ពីការតាមចាប់របស់ប៉ូលីស។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]