ញាក់សាច់! ចេញមកមួយៗអស់ស្ទះម៉ង! ស្មាតហ្វូនជំនាន់ថ្មី ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ! (មានវីដេអូ)

//s5.kh1.co/0c/0c3d96ab5eb41255bbf3663408455f0fdb5fdae8.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់ ស្មាតហ្វូនជំនាន់ថ្មី ល្បីថាខ្លាំងមិនធម្មតាស៊េរី Samsung Galaxy A21s មានលក់ក្នុងប្រទេសកម្ពុជាហើយ។

ភ្នំពេញ៖ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ពិតជាមិនសរសើរមិនបានមែន! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូនជំនាន់ថ្មីខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s
  ស្មាតហ្វូនជំនាន់ថ្មីខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s

សូមបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះ ត្រូវបានផលិត និងរចនាឡើងជាមួយនឹងសមត្ថភាពអស្ចារ្យលើសពីការរំពឹង ដែលមិនធ្វើឲ្យអតិថិជនទាំងអស់ខកបំណងឡើយ។ ចេញមកលើកនេះក្រុមហ៊ុន សាមសុង ពិតជាមិនបានគិតពីរឿងចំណេញ និងចំណាយឡើយធ្វើយ៉ាងណាអាចផ្តល់ជូននូវស្មាតហ្វូនដែលមានលក្ខណៈពិសេសៗ អស្ចារ្យ និងអាចបំពេញតាមតម្រូវការប្រើប្រាស់របស់អតិថិជនបាន។

Samsung Galaxy A21s មានអេក្រង់ធំទំហំ 6.5” ដាំមកជាមួយនឹងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ទំហំ (48 MP+ 8 MP + 2 MP + 2 MP), កាមេរ៉ាមុខទំហំ 13 MP (Selfie បានស្អាតឥតខ្ចោះ), កម្លាំងថាមពលខ្លាំង 5,000 mAh (សាកថ្មលឿន), មេម៉ូរី 6 GB, អង្គផ្ទុក 64 GB (អាចថែមបាន 512 GB)! អូហូ…! អែមណាស់! មកក្នុងសំណុំប៉ុណ្ណេះបែបថ្លៃហើយមើលទៅ? អត់ថ្លៃទេ ហ៊ានធានា! តម្លៃគឺពិសេសសឹងតែមិនគួរឱ្យជឿទាល់តែសោះ។

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ $249 ដែលភ្ជាប់ជាមួយជម្រើស ៣ ពណ៌ រួមមាន៖ពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ ជាងនេះទៅទៀតរាល់ការជាវ Samsung Galaxy A21s ឥឡូវនេះលោកអ្នកនឹងទទួលបានលេខពិសេសតម្លៃដល់ទៅ $29 និងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% លើការប្តូរអេក្រង់ថ្មីផងដែរ។

ម៉េចដែរ នៅចាំអីទៀត? ប្រញាប់ទៅរកជាវ និងប្រើមុនគេឥឡូវនេះភ្លាមទៅ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T