ហ្វេនៗចង់លើសជាតិស្ករ! ម្ដងនេះ សួស វីហ្សា និងស្វាមី កាន់តែស្វីត លើឆ្នេរសមុទ្រ

//s5.kh1.co/7b/7b2d1203d0233c97d42b50beb695f04509d7a400.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយរៀបការរួច ថែមទាំងមានកូនក្នុងផ្ទៃ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ របស់ តារាសម្ដែងប្រុស លោក ថមមី និងតារាចម្រៀងស្រី សួស វីហ្សា ដែលតែងតែបង្ហាញពីការយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ចំពោះគ្នាទៅវិញទៅមក ដែលអ្នកណាៗបានឃើញហើយ ពិតជាលួចច្រណែនគ្រប់ៗគ្នា។

ខេត្តព្រះសីហនុ៖ ចាប់តាំងពីរៀបការរួចមក តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស វីហ្សា និងតារាសម្ដែងប្រុស លោក ថមមី ត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានឥតឈប់ឈរ ពីជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញពីក្ដីសុខ ព្រមទាំងភាពល្អូកល្អើន ក្នុ្ងងគ្រួសារ ឲ្យហ្វេនៗបានទស្សនាជានិច្ច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីតារាស្រីរូបនេះមានផ្ទៃពោះ ស្វាមីរបស់នាង កាន់តែមានការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងមើលថែរក្សានាងឲ្យបានល្អ គ្មានឲ្យទាស់ចិត្តបន្តិចណាសោះ ថែមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីភរិយា ជាទីស្រលាញ់  ដែលធ្វើឲ្យមនុស្សជាច្រើនចូលមកសរសើរគ្រប់ៗគ្នាតែម្ដង។

លើសពីនេះទៅទៀត ថ្មីៗនេះ អ្នកនាង សួស វីហ្សា រឹតតែធ្វើឲ្យហ្វេនៗកាន់តែច្រណែន ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះនៅលើបណ្ដាញសង្គម​ ដែលបានបង្ហាញពីសកម្មភាព ដំណើរកម្សាន្តដ៏រ៉ូមែនទិកទៅកាន់ឆ្នេរសមុទ្រ ជាមួយនឹងស្វាមី ម៉្យាងវិញទៀតអ្នកទាំងពីរ ថែមទាំងបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម ដែលជារូបភាពថើបគ្នា យ៉ាងល្អូកល្អើន ពោរពេញដោយក្ដីស្រលាញ់ ដែលគ្រប់គ្នា បានឃើញហើយស្ទើរតែលើសជាតិស្ករថែមទៀតផង៕

ប្រភព៖ Mrr Phing

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សាថមមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T