រឿងកាន់តែធំ! សូម្បីតែពលរដ្ឋហុងកុង ក៏ធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសអាមេរិកដែរ

//s5.kh1.co/02/02a5d20745b395648ccb8dc0507a843b5b23ab90.jpg
សង្គម

 ០៨-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សរាប់សិបនាក់ បានប្រមូលផ្ដុំគ្នានៅមុខស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសអាមេរិក ដែលបានសម្លាប់បុរសស្បែកខ្មៅ George Floyd

ហុងកុង៖ មនុស្សរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅមុខស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មិ្សលមិញនេះ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសអាមេរិក ដែលបានសម្លាប់បុរសស្បែកខ្មៅ George Floyd ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបាតុករ
ក្រុមបាតុករ

ក្រុមបាតុករភាគច្រើនត្រូវគេមើលឃើញថា សុទ្ធសឹងតែជានិស្សិតអន្ដរជាតិ និងសមាជិកនៃសម្ព័ន្ធសង្គមប្រជាធិបតេយ្យរបស់ហុងកុង។ ក្រុមនេះបានប្រមូលផ្ដុំគ្នាតស៊ូមតិនៅក្រោមដំណក់ទឹកភ្លៀង និងបានកាន់រូបថតរបស់លោក George Floyd រួមនឹងបដាដោយសរសេរថា «Black Lives Matter» ដែលសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចលនាប្រឆាំងនឹងអំពើរើសអើងពូជសាសន៍។

ជុំវិញបាតុកម្មនេះដែរ អ្នកចូលរួមជនជាតិអង់គ្លេសម្នាក់ឈ្មោះ Quinland Anderson បាននិយាយថា៖

វាសំខាន់ណាស់ ដែលយើងត្រូវបញ្ជូនសារនេះ ទៅកាន់អ្នកដទៃទៀតនៅជុំវិញពិភពលោក ដើម្បីរម្លឹកពួកគេថា ទោះបីយើងនៅឆ្ងាយក៏ដោយ ប៉ុន្តែយើងគាំទ្រការតវ៉ារបស់ពួកគេ១០០%។

Quinland Anderson
ក្រុមបាតុករ
ក្រុមបាតុករ

យ៉ាងណាមិញ ក្រុមបាតុករនៅហុងកុងបានរំសាយបាតុកម្មនេះដោយសន្ដិវិធី បន្ទាប់ពីពួកគេបានអានសុន្ទរកថាទៅកាន់អគ្គកុងស៊ុល ក៏ដូចជាបានថ្កោលទោសចំពោះភាពសាហាវឃោរឃៅ និងការរើសអើងពូជសាសន៍របស់ប៉ូលិសអាមេរិក។

គួរជម្រាបផងដែរថា ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានធ្វើឲ្យពលរដ្ឋអាមេរិកមួយចំនួនធំផ្ទុះកំហឹង និងបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបញ្ឈប់ការរើសអើងពូជសាសន៍ ពណ៌សម្បុរ។ ហើយក្រៅពីពលរដ្ឋអាមេរិក មានពលរដ្ឋនៅតាមបណ្ដាលប្រទេសមួយចំនួនទៀតដូចជា ពលរដ្ឋនៅអង់គ្លេស អាល្លឺម៉ង់ និងនៅហុងកុងជាដើម ក៏បានចូលរួមការក្នុងយុទ្ធនាការនេះផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T