BTS និងផលិតកម្ម Big Hit បរិច្ចាគប្រាក់សម្រាប់ការធ្វើបាតុកម្ម Black Lives Matter រហូតទៅដល់...

//s5.kh1.co/ba/ba7a0de38e8f06e41188ae685046a43b9e3877d1.jpg
នារី

 ០៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមតារាចម្រៀង BTS និងផលិតកម្ម Big Hit បានធ្វើការបរិច្ចាគប្រាក់ចំនួន ១​ លានដុល្លារសម្រាប់ការធ្វើបាតុកម្មទាមទារយុត្តិធម៌ និងបំបាត់ការរើសអើងពូជសាសន៍ ឬពណ៌សម្បុរក្រោមប្រធានបទ "Black Lives Matter"។

កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀង BTS និងផលិតកម្ម Big Hit បានធ្វើការបរិច្ចាគប្រាក់ចំនួន ១​ លានដុល្លារសម្រាប់ការធ្វើបាតុកម្មទាមទារយុត្តិធម៌ និងបំបាត់ការរើសអើងពូជសាសន៍ ឬពណ៌សម្បុរក្រោមប្រធានបទ "Black Lives Matter"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Variety បានឲ្យដឹងថាកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនក្រុម BTS និងផលិតកម្ម Big Hit បានប្រកាសថានឹងធ្វើការបរិច្ចាគ ហើយប្រាក់ត្រូវបានផ្ទេរនាដើមសប្តាហ៍នេះដែលខាងព័ត៌មាន The Hollywood Reporter បានសុំការអត្ថាធិប្បាយពីតំណាងក្រុម BTS

កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២០ ក្រុម BTS បានធ្វើការ Tweet លើបណ្ដាញសង្គម Twitter​ថ 

យើងប្រឆាំងនឹងការរើសអើងជាតិសាសន៍ ពណ៌សម្បុរ។ យើងថ្កោលទោសនូវអំពើហិង្សាទាំងនេះ។ អ្នក ខ្ញុំ និងយើងទាំងអស់គ្នាមានសិទ្ធិទទួលបានការគោរព។ យើងនឹងឈរជាមួយគ្នា។ #BlackLivesMatter។

BTS

BTS កំពុងផ្តោតទៅលើកម្មវិធី Festa 2020 ដែលជាគម្រប់ខួបប្រចាំឆ្នាំរបស់ពួកគេជាមួយនឹងអ្នកគាំទ្រដែលនឹងធ្វើឡើងនាថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ ហើយថ្ងៃសុក្រនេះ Jungkook នឹងចេញបទចម្រៀងទោលលើកដំបូងរបស់ខ្លួនដែលមានចំណងជើងថា "Still With You"

BTS
BTS
Black Lives Matter
Black Lives Matter

ប្រភពBillboard

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T