កំពតៈ កម្លាំងកងរាជ អាវុធហត្ថក្រុងកំពត បានឲ្យដឹងនៅ ព្រឹកថ្ងៃទី១៨ នេះថា មានករណីចោរលួច រថយន្តកាមរីឆ្លាមស៊េរី ឆ្នាំ៩៧  ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2I-0674 ចំនួនមួយគ្រឿង ដែល មានម្ចាស់រថយន្តឈ្មោះ មាន គ្រឹស្នា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា សាខាខេត្តកំពត។ បច្ចុប្បន្នរស់នៅភូមិទ្វីរខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

ម្ចាស់រថយន្តខាងលើបានបញ្ជាក់ថា បានបាត់រយថន្តរបស់ខ្លួនគឺចន្លោះម៉ោង ៩ យប់ដល់ម៉ោង៦ព្រឹកថ្ងៃទី១៨ ខែមេសា នេះខណៈម្ចាស់រថយន្តបានចតរថយន្តនៅខាងមុខផ្ទះរបស់ខ្លួនដូចសព្វដង ហើយម្ចាស់រថយន្តចូល ទៅដេកខាងក្នុងផ្ទះ ជាមួយគ្រួសារ លុះដល់ព្រឹកឡើងបើក ទ្វារផ្ទះ ស្រាប់តែអត់ឃើញរថយន្ត ហើយក៏មានការឆោឡោឡើង បន្ទាប់មកក៏ទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានផងដែរ។

អ.ហ ដដែលបានបន្តទៀតថា ដោយឡែកចោរដដែលលួចរថយន្តនាំយកទៅបាត់ដោយសុវត្ថិភាពនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ បច្ចុប្បន្នកម្លាំងអ.ហកំពុងសហការគ្នាជាមួយ កម្លាំងសមត្ថកិច្ច ផ្សេងៗស្រាវជ្រាវរកមុខសញ្ញា ខាងលើនេះហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងទឹកដីខេត្តកំពតទាំងមូលមិនដែលមានករណីបាត់រថយន្តទេពីមុនមក ទើបតែករណី១នេះប៉ុណ្ណោះ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]