៤៤ឆ្នាំ ហើយក៏លែងស្អាតដូចមុន តែជៀវៃ នៅតែសំណាង ដែលមានស្វាមីតែងធ្វើបែបនេះ

//s5.kh1.co/e7/e7c2457be2e2074a731466a4e5eb18dad2f8990c.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ តែ តារាសម្ដែងស្រី Ruby Lin នៅតែមានភាពរីករាយ និងក្ដីសុខ ជាមួយនឹងជីវិតក្នុងក្រុមគ្រួសារ ព្រោះមានស្វាមីចេះយល់ចិត្ត និងមើលថែរក្សាជានិច្ច។

តៃវ៉ាន់៖ បើទោះបីជា មួយរយៈចុងក្រោយមកនេះ ជីវិតប្ដីប្រពន្ធ របស់តារាសម្ដែងប្រុសស្រី រវាងលោក Wallace Huo និង Ruby Lin ហៅ ព្រះនាង ជៀវៃ តែងតែត្រូវបានមហាជនជាច្រើនធ្វើការរិះគន់ពីសកម្មភាពនៅក្នុងជីវិតឯកជនរបស់អ្នកទាំងពីរក៏ដោយ តែប្ដីប្រពន្ធមួយគូនេះ ហាក់ដូចជា គ្មានខ្វល់ខ្វាយអ្វី ជាពិសេស នៅតែបង្ហាញពីក្ដីសុខនៅក្នុងក្រុមគ្រួសាររបស់ខ្លួនជូនដល់ហ្វេនៗបានទស្សនាជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ យោងតាមបទសម្ភាសរបស់ Ruby Lin ដែលបានផ្ដល់ឲ្យសារព័ត៌មានតៃវ៉ាន់ នាងក៏បានចែករំលែក ក៏ដូចជាបានរៀបរាប់ ពីជីវិតគ្រួសារដ៏ស្រស់បំព្រង ជាពិសេស ថែមទាំងមានការយល់ចិត្ត ពីស្វាមីរបស់នាង បើទោះបីជានាងមានភាពមមាញឹក ពីការងារសិល្បៈរបស់នាងក៏ដោយ។ នៅក្នុងនោះដែរ នាងបាននិយាយថា៖ 

Wallace Huo តែងតែនាំកូនស្រីទៅលេងខ្ញុំនៅក្នុ្ងងស្ទូឌីយោ យ៉ាងហោចណាស់ម្ដង ជារៀងរាល់ខែ ហើយថ្មីៗនេះ គាត់ចូលចិត្តស្វែងយល់អ្វីៗដែលនៅជុំវិញខ្លួនថែមទៀតផង ។

Ruby Lin

ម៉្យាងវិញទៀត នាងក៏បានបន្ថែមទៀតថា៖ 

ខ្ញុំពេញចិត្តនឹងជីវិតបច្ចុប្បន្ន រួមទាំងការងារ និងគ្រួសារខ្ញុំ។ ខ្ញុំរីករាយនឹងជីវិតរបស់ខ្ញុំ ដោយគ្មានការសោកស្តាយនោះទេ ។

Ruby Lin

យ៉ាងណាមិញ ទោះបីជា អ្នកទាំងពីរ ប្រើជីវិតជាប្ដីប្រពន្ធនឹងគ្នា រួមទាំងមានកូនស្រីម្នាក់ អស់រយៈពេលជាង ៤ ឆ្នាំ ដែលជីវិតប្ដីប្រពន្ធមួយនេះ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ ដោយសារតែមានពាក្យចចាមអារ៉ាមអវិជ្ជមានក្ដី តែបន្ទាប់ពីបានជ្រាបបែបនេះហើយ ធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ កាន់តែលួចច្រណែននឹងជីវិតគ្រួសារ របស់នាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Wallace Huo
Wallace Huo
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Wallace Huo និង កូនស្រី
Wallace Huo និង កូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T