សម្រ​ក​ទម្ងន់ដោយមិនបាច់តម? ផ្លែផាស្សិនជួយឲ្យស្រក​ទម្ងន់ ធ្វើឲ្យ​ស្បែក​​ស្អាត និងកាត់​បន្ថយ​ស្ត្រេស​ទៀត​ផង

//s5.kh1.co/4c/4c723dbad13f6b8e7ec4b087321f9166cf956b60.jpg
នារី

 ០៨-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្លែផាស្សិន គឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើល្អឥតខ្ចោះសម្រាប់ការ​សម្រកទម្ងន់ព្រោះវាមានកាឡូរីខ្លាញ់ និងសូដ្យូមទាប។ លើសពីនេះទៅទៀតវាក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលជួយជំរុញឱ្យអារម្មណ៍ឆ្អែតនៅក្នុង​ក្រពះដោយហេតុនេះអាចកាត់​បន្ថយ​​ការឃ្លានរបស់អ្នក

ផ្តល់នូវជីវជាតិច្រើន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងផ្លែ ផាស្សិន ១០០ ក្រាមមានវីតាមីន ៨,៧ មីលីក្រាម, ប៉ូតាស្យូម ៦៣ មីលីក្រាម, ម៉ាញេស្យូម ៥ មីលីក្រាម​, វីតាមីន C ៥,៤ មីលីក្រាម, កាល់ស្យូម ២ មីលីក្រាម, ជាតិដែក ០,២៩ មីលីក្រាម និងជាតិដែក ១,៩ ក្រាម។ ក្រៅពីនេះផ្លែផាស្សិនក៏មានផូស្វ័រ ផូស្វ័រណាណូលីននិងវីតាមីន B6 ដែលជួយឱ្យរាងកាយមានសុខភាពល្អ។ លើសពីនេះផ្លែផាស្សិន មានជីវជាតិខ្លាំងដែលវាមានផ្ទុកនូវវីតាមីនអា ដែលល្អសម្រាប់ស្បែក ភ្នែក និងប្រព័ន្ធភាពស៊ាំ​ និងវីតាមីនC ដែលគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់។

រូបតំណាង
រូបតំណាង

ព្យាបាលការគេងមិនលក់

 សម្រាប់អ្នកដែលមានជំងឺគេងមិនលក់ និងបញ្ហាទាក់ទងនឹងការគេងផ្សេងទៀត​អ្នកអាចបន្ថែម​ផ្លែផាស្សិន​ចូលទៅ​ក្នុងរបបអាហាររបស់អ្នក ដោយការផឹកទឹកផ្លែផាស្សិន១ កែវក្នុងមួយថ្ងៃ នឹងជួយឱ្យមានប្រសិទ្ធិភាព។

រូបតំណាង
រូបតំណាង

ល្អសម្រាប់បេះដូង

ផ្លែឈើនេះសម្បូរទៅដោយសារជាតិ flavonoids និងអាស៊ីត phenolic ដែលជួយការពារបេះដូងអ្នក។ វាក៏មានសមត្ថភាពក្នុងការគ្រប់គ្រងកម្រិតកូលេស្តេរ៉ុល ដោយកាត់បន្ថយកូលេស្តេរ៉ុល​អាក្រក់ដែល​ធ្វើឱ្យស្ទះ​សរសៃ​ឈាម និងធ្វើឱ្យស្ត្រេសលើបេះដូង ហើយជំនួសវិញដោយកូលេស្តេរ៉ុលល្អ។

រូបតំណាង
រូបតំណាង

មានសារធាតុប្រឆាំងនឹងជំងឺមហារីកជាច្រើន

ប៉ូលីហ្វេណុល សារធាតុប្រឆាំងអុកស៊ីតកម្ម និងការ៉ូណូទីនដែលមាននៅក្នុងផ្លែផាស្សិន អាចរារាំងការលូតលាស់​កោសិកាមហារីកជាពិសេសមហារីកសួត និងមហារីកមាត់។​ ក្រៅពីនេះផ្លែផាស្សិនក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាសមាសធាតុ​ជួយលុប​បំបាត់រ៉ាឌីកាល់​សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។

អ្នកវិទ្យាសាស្ត្រនិយាយថា សារធាតុប្រឆាំងអុកស៊ីតកម្មធ្វើអោយប្រសើរឡើង​នូវលំហូរឈាមជាពិសេស​ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ផ្លែផាស្សិនក៏ជួយកាត់បន្ថយស្ត្រេស កាត់បន្ថយការរលាកក្នុងរាងកាយ និងកោសិកា​ផងដែរ លើសពីនេះ អត្ថប្រយោជន៍ក្នុងការការពារ និងព្យាបាលជម្ងឺមួយចំនួនដូចជា ជំងឺបេះដូង និងជម្ងឺវង្វេងវង្វាន់​ថែមទៀតផង។

ធ្វើអោយប្រសើរឡើងនូវសុខភាពឆ្អឹង

ផ្លែផាស្សិន គឺជាប្រភពនៃសារធាតុរ៉ែជាច្រើនដូចជាម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក និងផូស្វ័រដែលអាចជួយ​ដល់សុខភាពឆ្អឹង។ សារធាតុរ៉ែដែលមាននៅក្នុងផ្លែផាស្សិន នៅពេលដែលផ្សំជាមួយនឹងសារធាតុរ៉ែផ្សេងៗទៀត​ដែលមាននៅក្នុង ទឹកដោះគោ និងបន្លែពណ៌បៃតងអាចជួយសុខភាពឆ្អឹងនិងការពារជំងឺពុកឆ្អឹង។

ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់

ផ្លែផាស្សិន គឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើល្អឥតខ្ចោះសម្រាប់ការ​សម្រកទម្ងន់ព្រោះវាមានកាឡូរីខ្លាញ់ និងសូដ្យូមទាប។ លើសពីនេះទៅទៀតវាក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលជួយជំរុញឱ្យអារម្មណ៍ឆ្អែតនៅក្នុង​ក្រពះដោយហេតុនេះអាចកាត់បន្ថយការឃ្លានរបស់អ្នក។

រូបតំណាង
រូបតំណាង
Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T