អុញនោះ!​ Balotelli ត្រូវបានក្លិប Brescia បញ្ចប់កិច្ចសន្យាភ្លាមៗក្រោយពី...

//s5.kh1.co/9c/9cf38439f627c4732bd34c4cb757f7a3f2380307.jpg
កីទ្បា

 ០៦-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិប Brescia បានបញ្ចប់កិច្ចសន្យា Balotelli ភ្លាមៗក្រោយពីកីឡាកររូបនេះមិនចូលរួមហ្វឹកហាត់

អ៊ីតាលី៖ បើតាមកាសែត Football Italia បានឲ្យដឹងថាក្លិប Brescia នៅក្នុងក្របខ័ណ្ឌ Serie A​ បានសម្រេចបញ្ចប់កិច្ចសន្យា ខ្សែប្រយុទ្ធ Mario Balotelli ភ្លាមៗ ក្រោយកីឡាកររូបនេះមិនបានបង្ហាញខ្លួនទាល់តែសោះ ចាប់តាំងពីលីគកំពូលអ៊ីតាលី អនុញ្ញាតឲ្យចាប់ផ្ដើមសកម្មភាពហ្វឹកហាត់ឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្ថែមទៀតថា ប្រធានក្លិប Brescia លោក Massimo Cellino បានផ្ញើរលិខិតឲ្យ Balotelli ដើម្បីបញ្ចប់កិច្ចសន្យា៣ឆ្នាំរបស់គេ បើទោះបីជានៅសល់កុងត្រា២ឆ្នាំទៀតក៏ដោយ។

កីឡាករ Mario Balotelli
កីឡាករ Mario Balotelli

គួររម្លឹកដែរថា កីឡាករដែលគេស្គាល់ថា SuperMario រូបនេះបានផ្ទេរមក Brescia កាលពីរដូវក្តៅឆ្នាំមុន ដោយចុះកុងត្រារយះពេល៣ឆ្នាំ។

អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Man City បានចំណាយពេល៤ឆ្នាំនៅទឹកដីបារាំង លេងឲ្យក្លិប Nice និង Marseille មុនពេលផ្លាស់មកទឹកដីអ៊ីតាលី។​ យ៉ាងណាមិញ ជើងស៊ុតវ័យ២៩ឆ្នាំ បង្ហាញខ្លួនឲ្យ Brescia បានចំនួន១៩ប្រកួតនៅ Seria A ក្នុងនោះគេរកគ្រាប់បាល់បានតែ៥គ្រាប់ប៉ុណ្ណោះ។

កីឡាករ Mario Balotelli
កីឡាករ Mario Balotelli

ប្រភពfootballitalia

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T