ការស្រាវជ្រាវថ្មីរបស់ចិនបានរកឃើញថា ថ្នាំប្រភេទនេះអាចកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារ COVID-19 បាន

//s5.kh1.co/fb/fbc8fadf1121f20a8d3bb0ccc9cd28e7160a5548.jpg
សង្គម

 ០៦-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមការស្រាវជ្រាវថ្មីមួយរបស់ចិនបានរកឃើញថា ថ្នាំដែលត្រូវបានគេប្រើជាទូទៅ ដើម្បីកាត់បន្ថយការឡើងសម្ពោធឈាម អាចប្រឆាំងនិងជំងឺកូវីដ-១៩ បាន

ចិន៖ យោងតាមការស្រាវជ្រាវថ្មីមួយរបស់ចិនបានរកឃើញថា ថ្នាំដែលគេនិយមប្រើជាទូទៅ ដើម្បីទប់ស្កាត់ការឡើងសម្ពាធឈាម អាចប្រឆាំងក៏ដូចជាកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩ បាន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនាកន្លងទៅ មានទស្សនាវដ្ដីរបស់អឺរ៉ុបបានចុះផ្សាយថា អ្នកឆ្លងជំងឺកូវីដ-១៩ ហើយមានជំងឺលើសឈាមប្រចាំកាយ គឺប្រឈមនឹងអត្រាស្លាប់ទ្វេដង លើសពីនេះពួកគេទំនងជាត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើមជាងអ្នកជំងឺធម្មតាទៀតផង។ ប៉ុន្ដែ ប្រសិនបើអ្នកជំងឺលេបថ្នាំលើសឈាមប្រភេទណាមួយ នោះហានិភ័យនៃអត្រាស្លាប់អាចនឹងថយចុះ។

រូបតំណាង
រូបតំណាង

ការអះអាងនេះ បានប្រកាសឡើង បន្ទាប់ពីក្រុមអ្នកជំនាញបានធ្វើការស្រាវជ្រាវលើអ្នកជំងឺជិត ២,៩០០នាក់ ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ Huo Shen Shan នៅទីក្រុងវូហាន កំឡុងខែកុម្ភៈ និងមីនា។ ម៉្យាងវិញទៀត តាមរយៈការប្រមូលទិន្នន័យពីការសិក្សាមុនៗ ក្រុមអ្នកស្រាវជ្រាវក៏ធ្លាប់រកឃើញថា ថ្នាំប្រភេទនេះពិតជាផ្នែកមួយដែលបានរួមចំណែកនឹងអត្រាថយចុះនៃអ្នកស្លាប់ផងដែរ។

រូបតំណាង
រូបតំណាង

គួរជម្រាបថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងលើកដំបូងនាចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ពុំទាន់មានថ្នាំព្យាបាល ឬ វ៉ាក់សាំងការពារណាមួយមានប្រសិទ្ធភាពពិតប្រាដក និងអាចប្រកាសជាផ្លូវការនៅឡើយទេ។ ខណៈក្រុមហ៊ុនផលិតឱសថធំៗ និងអ្នកវិទ្យាសាស្ត្រជាច្រើន កំពុងដុតដៃដុតជើង​លើការស្រាវជ្រាវនិងផលិតវាឡើង ដើម្បីដោះស្រាយវិបត្ដិរបស់ពិភពលោកសព្វថ្ងៃនេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T