កាន់តែធ្ងន់ធ្ងរហើយ! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌា ​បន្តកើនឡើងលើសប្រទេសអ៊ីតាលីទៅទៀត

//s5.kh1.co/df/df9203b517b3d91dfabb2b0ffa6b687f73967c32.jpg
សង្គម

 ០៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជិត១ម៉ឺននាក់ ត្រឹមរយៈពេល២៤ម៉ោង ដែលធ្វើឱ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសនេះ បានកើនឡើងលើស​អ្នកជំងឺនៅក្នុងប្រទេសអ៊ីតាលីទៅទៀត

ញូដេលី៖ ទីភ្នាក់ងារសារព័ត៌មាន ​BBC បានរាយការណ៍ថា ត្រឹមរយៈពេល២៤ម៉ោង ​ប្រទេសឥណ្ឌាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជិត១ម៉ឺននាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសនេះ បានកើនឡើងលើស​អ្នកជំងឺនៅ​ប្រទេសអ៊ីតាលីទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នៅឥណ្ឌា
មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នៅឥណ្ឌា

​គិត​ត្រឹមម៉ោង ៣:០០នាទីរសៀលនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២៣៦,៩៥៤នាក់ និងអ្នកស្លាប់ ៦,៦៤៩នាក់។ ហើយ​ទន្ទឹមនឹងនេះ​ មន្ទីរពេទ្យមួយចំនួននៅទីក្រុងម៉ុមបៃ និង ដេលី កំពុងកកស្ទះសឹងលែងមានកន្លែងសំរាប់ដាក់អ្នកជំងឺ។

កង្វះខាតការធ្វើតេស្ត ក៏ដូចជាពាក់ម៉ាសការពារឱ្យបានខ្ជាប់ខ្ជួន ​ជាកត្តាធ្វើឱ្យឆ្លងជំងឺ
កង្វះខាតការធ្វើតេស្ត ក៏ដូចជាពាក់ម៉ាសការពារឱ្យបានខ្ជាប់ខ្ជួន ​ជាកត្តាធ្វើឱ្យឆ្លងជំងឺ

ឥណ្ឌាគឺជាប្រទេស ដែលមានប្រជាជនច្រើនបន្ទាប់ពីប្រទេសចិន ហើយដោយសារ​កង្វះខាតការធ្វើតេស្ត និងការថែរក្សាអនាម័យ ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ ​​ទើបបណ្តាលឱ្យអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ ​បន្តកើនឡើងជាលំដាប់។

ប្រជាជនឥណ្ឌារាប់ម៉ឺនាក់ ត្រូវបាត់បង់ការងារ បន្ទាប់​ពីរដ្ឋាភិបាលទ្វារប្រទេស ដើម្បីទប់ស្កាត់កូវីដ១៩
ប្រជាជនឥណ្ឌារាប់ម៉ឺនាក់ ត្រូវបាត់បង់ការងារ បន្ទាប់​ពីរដ្ឋាភិបាលទ្វារប្រទេស ដើម្បីទប់ស្កាត់កូវីដ១៩

គួរ​ឱ្យដឹងផងដែរថា បើទោះករណីឆ្លងជំងឺដ៏កាចសាហាវក្នុងប្រទេសឥណ្ឌា នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​ប្រទេសនេះ ​ត្រូវសម្រេចប្រកាសបន្ធូរបន្ថយ​វិធានការបិទទ្វារប្រទេស​​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏ធំធេងទៅលើសេដ្ឋកិច្ច និងប្រជាជនក្រីក្រ ដែលរស់​ចិញ្ចឹម​ជីវិត ដោយពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ៕

ប្រជាជនក្រីក្រ ដែលរស់​ចិញ្ចឹម​ជីវិត ដោយពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ កំពុងរកគ្រោះខ្លាំង
ប្រជាជនក្រីក្រ ដែលរស់​ចិញ្ចឹម​ជីវិត ដោយពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ កំពុងរកគ្រោះខ្លាំង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T