ពិតជាមិនធម្មតា! អ្នកនាង គង់ សុជាតិ និងលោកស្រីវេជ្ជបណ្ឌិតសុខា សុធានី ក្លាយជាអ្នកតំណាងផលិតផលរួមគ្នា!!

//s5.kh1.co/e1/e17b5a38299734f5a9d2fe2b13b8e9d2503ec396.jpg
តារា & កម្សាន្ដ

 ០៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ និងលោកស្រីវេជ្ជបណ្ឌិតសុខា សុធានី ដែលត្រូវបានទស្សនិកជនបានជ្រាបច្បាស់មកហើយថា អ្នកទាំងពីរនាក់ គឺជាមិត្តជិតស្និទ្ធនិងគ្នា តាំងពីយូរណាស់មកហើយ គឺតាំងពីពេលអ្នកទាំងពីរធ្វើជាពិធីការនីនៅក្នុងស្ថានីយ៍ទូរសទស្សន៍ប៉ុស្តិ៍លេខ៣មកម្លេះ ហើយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ អ្នកទាំងពីរ បានចុះកិច្ចសន្យាការងារធ្វើជាអ្នកតំណាងផលិតផលសំឡីអនាម័យម៉ាកល្បីមួយ គឺសំឡីអនាម័យ វីនអ៊ីយ៉ុង (WinIon) ដែលថ្មីៗនេះក្រុមហ៊ុនសំឡីនេះក៏បានជ្រើសយកអ្នកនាង Love Riya ធ្វើជាអ្នកតំណាងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន

ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន ដែលបានប្រព្រឹត្តឡើងនៅក្នុងហាងបេប៊ីឃែរ អរគីដេ ផ្លូវ២០០៤ អ្នកទាំងពីរមានប្រសាសន៍ដូចគ្នា គឺសុទ្ធតែបានសាកល្បងប្រើប្រាស់ផ្ទាល់អស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានជ្រាបច្បាស់អំពីគុណភាពរបស់សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ទើបអ្នកទាំងពីរសម្រេចចិត្តចុះកុងត្រាការងារធ្វើជាអ្នកតំណាងផលិតផលសំឡីម៉ាកនេះតែម្តង ហើយក៏បានណែនាំអោយបងប្អូនស្ត្រីគ្រប់រូបងាកមកប្រើប្រាស់សំឡីអនាម័យ វីនអ៊ីយ៉ុង នេះវិញ ព្រោះថា សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon)ផលិតឡើងពីធម្មជាតិសុទ្ធសាធ គ្មានសារធាតុគីមី ដែលបណ្តាលអោយមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះទេ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ដោយស្ថាប័នជាច្រើន ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។

គួរបញ្ជាក់ផងដែរថា សំឡីអនាម័យ វីនអ៊ីយ៉ុង (WinIon) ជាផលិតផលសំឡីអនាម័យមានគុណភាពខ្ពស់ មានលក់នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដោយសារតែសំឡីនេះ ទទួលបានស្តង់ដារគុណភាពពីស្ថាប័នជាច្រើនដូចជា: ISO 9001, ស្តង់ដារគុណភាពពីសហភាពអ៊ឺរ៉ប (CE), និងស្តង់ដារគុណភាពសហរដ្ឋអាមេរិក (FDA) ហើយបានចរាចរនៅលើទីផ្សារអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន

សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) មាន៣ប្រភេទគឺ: ពណ៌បៃតង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មួយបន្ទះអាចប្រើបានរហូតដល់១២ម៉ោង, ពណ៌ខៀវសម្រាប់ប្រើប្រាស់ពេលថ្ងៃ មួយបន្ទះអាចប្រើប្រាស់បានរហូតដល់៦ម៉ោង និងពណ៌ស្វាយ សម្រាប់ប្រើប្រាស់ពេលយប់ មួយបន្ទះអាចប្រើប្រាស់បានពេញមួយយប់ ដែលលោកអ្នកអាចរកជាវបាននៅតាមបណ្តាហាង និងម៉ាតនានាជាច្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា៕

សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
សន្និសិទ្ធសារព័ត៌មាន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/7e/7e95514d2288e9959e658ec01382d2220bdcb3a0.jpg

ពិធី ពុទ្ទាភិសេក វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ទម្ងន់១៥តោននៅខេត្តកំពត និមន្តចូលរួមក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង

 ០៥-មករា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T