ល្អខ្លាំងណាស់! ឥឡូវពួកយើងអាចផ្ទេរ រាល់រូបថតឬវីដេអូ ពីហ្វេសប៊ុក ទៅកាន់ Google Photos បានហើយ

//s5.kh1.co/73/734909e59230f1ac737106792067010b10894014.jpg
បច្ចេកវិទ្យា

 ០៦-មិថុនា-២០២៣ ៤ល្ងាច · ១០ ខែមុន

កាលពីមុន អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនត្រូវតែទាញយករាល់រូបភាព ពីគណនីរបស់ខ្លួន និងត្រូវ upload រូបភាពទាំងនោះ ដោយខ្លួនឯង។

បរទេស៖ ហ្វេសប៊ុកទើបតែដាក់ឲ្យដំណើរការជាសកល នូវមុខងារផ្ទេររូបភាព ដែលម្ចាស់គណនីអាចបញ្ជូនរាល់រូបថតនិងវីដេអូ ពីបណ្ដាញសង្គមទៅកាន់កម្មវិធី Google Photos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុន អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនត្រូវតែទាញយករាល់រូបភាព ពីគណនីរបស់ខ្លួន និងត្រូវ upload រូបភាពទាំងនោះ ដោយខ្លួនឯង បន្តទៅកាន់ Google Photos។ ប៉ុន្តែ ចាប់ពីពេលនេះទៅ អ្នកដែលមានគណនី Google Photos អាចឲ្យវាដំណើរការដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា សេវាកម្ម cloud ដទៃទៀតក៏នឹងសហការជាមួយហ្វេសប៊ុក ក្នុងពេលឆាប់ៗដែរ។

ប្រសិនជាអ្នកធុញថប់នឹងការប្រើហ្វេសប៊ុក ហើយចង់បានរាល់រូបថតនិងវីដេអូទាំងនោះមករក្សាទុក មុននឹងបិទគណនីហ្វេសប៊ុកជារៀងរហូត អ្នកអាចធ្វើតាមវិធីដូចខាងក្រោម (បានទាំងកុំព្យូទ័រនិងទូរសព្ទ)៖

១. ចូលទៅកាន់ Setting

https://s5.kh1.co/__image/w=650,h=512,q=100/66/6686d0f04b3637594edb79a0f52e2646c949076e.jpg

២. ជ្រើសរើស Your Facebook information

https://s5.kh1.co/__image/w=650,h=195,q=100/cf/cf0cf4560f92dc432a64544149bf98d3c20e6f81.jpg

៣. ត្រូវជ្រើសរើស Transfer a copy of your photos or videos

https://s5.kh1.co/__image/w=650,h=161,q=100/61/611acef02a522a2150e5e3ebb85c3ba0b281830a.jpg

៤. តម្រូវឲ្យអ្នកវាយលេខសម្ងាត់ជាមុន រួចចុច Choose destination និងជ្រើសរើស Google ‌Photos

https://s5.kh1.co/__image/w=650,h=175,q=100/44/4433df99a7a5ec302483330e2dcf8423537a2eb5.jpg

៥. អ្នកត្រូវជ្រើសរើសរវាងរូបថតឬវីដេអូ មុននឹងបន្ត

https://s5.kh1.co/__image/w=650,h=178,q=100/45/45c9d898f6211496a231655c7d63fa22cac92785.jpg

៦. វានឹងចូលទៅកាន់គណនី Google Photos របស់អ្នក ហើយហ្វេសប៊ុកនឹងស្នើសុំការអនុញ្ញាត ដើម្បីផ្ទេររូបភាពឬរូបថត និងចុងក្រោយបញ្ជាក់ការបញ្ជូន

https://s5.kh1.co/__image/w=650,h=164,q=100/73/73061cd76bb51368c308b71eea4e72bae90bc7a7.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T