ហេតុ​ផល​​នេះ​ ទើប​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​ គឺជា​ក្បាច់​​ដែល​​សាហាវ​​​បំ​ផុត និង​ពិបាក​ក្នុង​ការ​ហាត់​រៀន​

//s5.kh1.co/d9/d979f1063afcb38c8955db41c5de1e9b01d3ac72.jpg
យល់ដឹង

 ០៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានប្រជាជនមិនតិចទេ នៅក្នុងសម័យកាលនេះ ដែលពួកគេមិនបានយល់ មិនបានស្គាល់ ពីក្បាច់គុនបុរាណខ្មែរ

ក្បាច់គុនយុទ្ធក្រមខម គឺជាក្បាច់គុនដែលសាហាវបំផុត ហើយក៏ជាក្បាច់គុនដែលពិបាកក្នុងការហាត់រៀន ព្រោះវា​តម្រូវអោយយើងមានការអត់ធ្មត់ខ្លាំងមែនទែនក្នុងការហាត់រៀន ពីព្រោះយើងមិនត្រឺមតែហាត់តែ​ក្បាច់គុន​នោះទេ គឺយើងនៅមានហាត់រៀនផ្នែកកាយសម្ព័នបន្ថែមពីលើនឹងទៀត ដែលវាធ្វើអោយយើង ចេះហក់លោត​សម្រាល​ខ្លួនផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានប្រជាជនមិនតិចទេ នៅក្នុងសម័យកាលនេះ ដែលពួកគេមិនបានយល់ មិនបានស្គាល់ ពីក្បាច់គុនបុរាណខ្មែរ។ ពួកគេតែងតែគិតថា ក្បាច់គុណខ្មែរគឺជាក្បាច់គុនល្បុក្តតោនេះ ដោយសារតែពួកគេមិនបានចាប់​អារម្មណ៍​ជាមួយ​នឹងក្បាច់គុនបុរាណខ្មែរអោយបានជ្រៅជ្រះ។ នៅក្នុងអត្ថបទនេះផងដែរ ខ្ញុំចង់នាំអោយអ្នកទាំងអស់គ្នា បានយល់​ដឹងអោយកាន់តែច្បាស់ អំពីក្បាច់គុនបុរាណខ្មែរ ដែលមនុស្សភាគតិចណាស់ដែលស្គាល់ពីវា។

តាមពិតទៅក្បាច់គុនមួយនេះបានកើតឡើងតាំងពីសម័យកកើតទឹកដីរបស់ខ្មែរទាំងពីដំបូងមកម៉្លេះ ហើយក្បាច់​គុនមួយនេះ ត្រូវបានល្បីរន្ទឺខ្លាំងនៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី៧ ដែលធ្វើអោយខ្មែរខ្លាំង អាចច្បាំង​យក​ទឹកដីប្រទេសដែលនៅជិតខាង មិនតែប៉ុណ្ណោះ ដោយសារតែភាពខ្លាំងទាំងការធ្វើសង្រ្គាមទាំងការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរបស់ប្រទេសនៅក្នុងសម័យកាលនោះ ប្រទេសខ្មែរបានក្លាយជាអាណាចក្រនគរដ៏រុងរឿងបំផុត។

តើអ្នកទាំងអស់គ្នាចង់ដឹងទេថា ក្បាច់គុនមួយនេះមានឈ្មោះអ្វី? វាពិតជាប្រាកដណាស់ ក្បាច់គុនមួយនេះ​មាន​ឈ្មោះថា ក្បាច់គុនយុទ្ធក្រមខម វាគឺជាក្បាច់គុនដ៏កាច់សាហាវបំផុត ដែលមនុស្សភាគច្រើនមិនបានដឹងពីវា។ នៅក្នុងសម័យកាលពីមុនមនុស្សធម្មតាដូចជាពួកយើងគឺថា គ្មានសិទ្ធក្នុងការហាត់រៀននោះទេ គឺសម្រាប់តែ​ស្តេច​ និងពួកកងទ័ពតែប៉ុណ្ណោះ។

រូបថតរបស់លោកគ្រូច័ន្ទ​ ថតមុនពេលមានហេតុការណ៍ដែលបណ្តាលអោយលោកគ្រូស្លាប់ ប៉ុន្តែលោកសប្បាយចិត្តដែលលោកបានចូលរួមក្នង​ការអភិវឌ្ឍន៍ក្បាច់គុនមួយនេះ&nbsp;&nbsp; <br>
រូបថតរបស់លោកគ្រូច័ន្ទ​ ថតមុនពេលមានហេតុការណ៍ដែលបណ្តាលអោយលោកគ្រូស្លាប់ ប៉ុន្តែលោកសប្បាយចិត្តដែលលោកបានចូលរួមក្នង​ការអភិវឌ្ឍន៍ក្បាច់គុនមួយនេះ  

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ក្បាច់គុនយុទ្ធក្រមខមមួយនេះ អាចចូលហាត់រៀនបាន គ្រប់វណ្ណៈ ភេទ ពូជ ពណ៌​សម្បុរបានទាំងអស់ គឺគេមិនប្រកាន់គ្នាទេ ព្រោះថានៅក្នុងសម័យកាលនេះ ពួកយើងមិនមានសង្រ្គាមអ្វីឡើយ ដូច្នេះពួកយើងហាត់ដើម្បីការពារ ថែរក្សារទ្រព្យសម្បត្តិ និងលើកស្ទួយវប្បធម៌ជាតិ ជាពិសេសនោះ វាក៏ជាកីឡា​មួយដែរ ដែលថែរក្សាសុខភាពរបស់យើង អោយបានមាំមួន កម្រនឹងមានជំងឺឈឺថ្កាត់ផ្សេងៗ។

ម្យ៉ាងវិញទៀតវាក៏អាចជួយយើងបានដែរ នៅពេលដែលយើងកំពង់តែជួបជាមួយនឹងសត្រូវផ្សេងៗ គឺយើងអាច​បណ្តោះខ្លួនការពារបានដោយមិនចុះចាញ់ពួកគេ។ ដូចគ្នានេះដែរ នៅក្នុងសម័យកាលនេះ ភាគច្រើនអ្នកដែល​បានស្គាល់ពីក្បាច់គុនយុទ្ធក្រមខម ភាគច្រើនសុទ្ធតែជាសិស្សានុសិស្ស និសិត្ស និងពួកទាហាន។

សម្រាប់ក្បាច់គុនយុទ្ធក្រមខមនេះផងដែរ ត្រូវបានលោកគ្រូប្រធានសហព័ន្ធយុទ្ធក្រមខម លោកបានតស៊ូតាំង​ពីបាត​ដៃទទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានធ្វើអោយវាល្បីរន្ទឺ រីករាយរាលដាលសារជាថ្មីដូចជា​សម័យ​កាល​ពីមុន បានធ្វើអោយមនុស្សជាច្រើនបានស្គាល់ពីក្បាច់គុនខមដែលជារបស់ខ្មែរ​យើងតាមរយៈ​ការបង្ហាត់​តាមសាលា និងសកលទ្យាល័យជាច្រើន ជាពិសេសនោះក៏មានបង្ហាត់ទាហានផងដែរ។

រូបភាពនិសិត្សដែលបានហាត់ក្បាច់គុនខម
រូបភាពនិសិត្សដែលបានហាត់ក្បាច់គុនខម
រូបភាពទាហានហាត់ក្បាច់គុន
រូបភាពទាហានហាត់ក្បាច់គុន
រូបភាពទាហានធ្វើកាតសមក្បាច់គុន
រូបភាពទាហានធ្វើកាតសមក្បាច់គុន

ដើម្បីធ្វើអោយក្បាច់គុនមួយនេះ បានល្បីរន្ទឺដូចសព្វនេះ សហព័ន្ធយុទ្ធក្រមខម បានធ្វើការបង្ហាយតាមកម្មវិធីជាច្រើន ដូចជាការបង្ហាញនៅ ក្នុង សាលា សកលវិទ្យាល័យ និងលើឆាកជាច្រើននៅក្នុងស្រុកខ្មែរ ដូច្នេះហើយទើបមាន​មនុស្ស​​ជាច្រើនចាប់ផ្តើមស្គាល់នូវក្បាច់គុនរបស់ខ្មែរសារជាថ្មី។ ហើយរាល់ការសម្តែងរបស់ក្បាច់គុនយុទ្ធខម​នីមួយៗ​តែងតែទទួលបាននូវការគាំទ្រស្រែកហ៊ោរផ្តល់កម្លាំងចិត្តដល់អ្នកសម្តែងយ៉ាងច្រើនកុះករ។

ការសម្តែងរបស់ក្បាច់គុនយុទ្ធក្រមខម
ការសម្តែងរបស់ក្បាច់គុនយុទ្ធក្រមខម
រូបថតក្បួនដង្ហែរក្នុងពីធីសង្រាន្គក្នុងឆ្នាំ២០១៩
រូបថតក្បួនដង្ហែរក្នុងពីធីសង្រាន្គក្នុងឆ្នាំ២០១៩

មិនតែប៉ុណ្ណោះ សហព័ន្ធយុទ្ធក្រមខមបានបង្កើតសាច់រឿងខ្លីៗជាច្រើន លក្ខណៈបែបអប់រំ ដើម្បីអោយកូន​ខ្មែរ​ជំនាន់ក្រោយបានស្គាល់ពីក្បាច់គុនរបស់ខ្មែរ អោយស្គាល់នូវអ្វីដែលល្អ និងអាក្រក់ ក្នុងការប្រព្រឹត្តអ្វីមួយ។ លោកអ្នកអាចទស្សនារឿងរបស់ក្បាច់គុនយុទ្ធក្រមខមតាមរយៈ៖

ប្រភព៖ ពន្លឺក្នុងដៃ
រូបថតរបស់លោកគ្រូខ្លាសម្តែងក្នុងរឿងពន្លឺក្នុងដៃ
រូបថតរបស់លោកគ្រូខ្លាសម្តែងក្នុងរឿងពន្លឺក្នុងដៃ
រូបថតរបស់ចាន់រតន
រូបថតរបស់ចាន់រតន

ដូចអ្នកទាំងអស់គ្នា បានដឹងស្រាប់ហើយថា ចាន់ រតនា គឺជាកីឡាករប្រដាល់កំពូលប្រចាំកម្ពុជា ថែមទាំងជា​កីឡាករមួយរូបផងដែរ ដែលជនជាតិបរទេសភាគច្រើនបានស្គាល់រូបលោក តាមរយះការប្រកួតនៅ ONE CHAMPIONSHIP ។ យើងគួរដឹងដែរថា ចាន់ រតនា គឺជាកីឡាករមួយរូប ដែលកម្រនឹងប្រកួតចាញ់គេណាស់ នេះដោយសារតែ រូបលោកបានហាត់ក្បាច់គុនចម្រុះ ហើយក្នុងនោះផងដែរ ក៏មានក្បាច់គុនយុទ្ធក្រមខម​នៅក្នុង​នោះផងដែរ ដែលរូបលោកបានហាត់រៀនទាំងពីរូបលោកនៅកុមារភាពមកម៉្លេះ។

ដូចរូបលោកបានប្រាប់សារព័ត៏មានថា៖ គុនខ្មែរនិងយុទ្ធគុនខមជា គ្រឺះដ៏ល្អសម្រាប់រូបលោក។ វាសំខាន់ខ្លាំងណាស់ ព្រោះអាចសម្របក្បាច់គុនចម្រុះគ្រប់ក្បាច់នឹងធ្វើអោយរូបលោកឈ្នះការប្រកួតជាបន្តបន្ទាប់នៅ​ក្នុងការប្រកួត ONE CHAMPIONSHIP។

រូបថត ចាន់ រតនា
រូបថត ចាន់ រតនា

ដូចដែលបានរៀបរាប់ខាងលើហើយថា ក្បាច់គុនរបស់ខ្មែរគឺពិតជាខ្លាំងមែន មិនចាញ់នឹងក្បាច់គុនរបស់​ជាតិសាស្រ្ត​ដ៏ទៃប៉ុន្មានទេ ពីព្រោះក្បាច់គុនរបស់យើងគឺជាក្បាច់ដ៏ចំណាស់ដែលក៏កកើតឡើងតាំង​ពីខ្មែរមាន​កំណើតដំបូងមក​ម៉្លេះ។ ក្បាច់គុនយុទ្ធក្រមខម គឺជាក្បាច់គុនដែលសាហាវបំផុត ហើយក៏ជាក្បាច់គុនដែលពិបាកក្នុងការហាត់រៀន ព្រោះវាតម្រូវអោយយើងមានការអត់ធ្មត់ខ្លាំងមែនទែនក្នុងការហាត់រៀន ពីព្រោះយើងមិនត្រឺមតែហាត់តែ​ក្បាច់គុន​នោះទេ គឺយើងនៅមានហាត់រៀនផ្នែកកាយសម្ព័នបន្ថែមពីលើនឹងទៀត ដែលវាធ្វើអោយយើង ចេះហក់លោត​សម្រាល​ខ្លួនផ្សេងៗទៀត ជាពិសេសនោះយើងនៅមានហាត់រៀនផ្នែកអប់រំសីលធម៌ពីលើទៀត ដើម្បីកុំអោយកូន​សិស្ស​មានចិត្តឆេវឆាវ យកក្បាច់គុនមកប្រើខុសពេលវេលា ព្រោះថានៅក្នុងសម័យកាលនេះ​គឺយើងមានច្បាប់ទម្លាប់​ត្រឹមត្រូវ មិនមែនមានរឿងអ្វីបន្តិចយកតែកំហឹងមកប្រើប្រាស់នោះទេ។

ដូច្នេះហើយភាគច្រើននៃកូនសិស្សរបស់ក្បាច់គុនយុទ្ធក្រម ពេលដែលមិនទាន់បានចូលហាត់រៀន ភាគច្រើនសុទ្ធតែ​ជាក្មេង​មានចរិតមិនល្អ ​តែក្រោយពេលបានហាត់ហើយ ពួកគេបែរជាប្រែទៅជាក្មេងដែលល្អ ចេះគោរពអ្នកដទៃ មិនមានចរិតកោងកាចទៀត ជាពិសេសនោះពួកគេតែងតែចេះគោរពសិស្សច្បងសិស្សប្អួន ទោះជាពួកគេមិន​បាន​ហាត់រៀនកន្លែងតែមួយក៏ដោយ ក៏ពួកគេចេះស្រលាញ់គ្នាប្រឿបដូចជាម្តាយតែមួយអញ្ចឹង។

ដូច្នេះហើយ ក្បាច់គុនយុទ្ធក្រមខមគឺជាក្បាច់គុនមួយដែលល្អបំផុតបង្ហាត់បង្រៀនមនុស្សអោយកែប្រេបានគ្រប់​កាលៈទេសៈ ព្រោះថាវាគឺជាក្បាច់គុនរបស់បុព្វបុរសខ្មែរ ទោះជាគាត់មិនបានមកបង្ហាត់បង្រៀនពួកយើងដោយផ្ទាល់ ក៏ដួងវិញ្ញាណខណ្ឌរបស់គាត់នៅជាមួយយើងរហូតដែរ។

លោកគ្រូពៅ សុខច័ន្ទ
លោកគ្រូពៅ សុខច័ន្ទ
រូបតំណាងអោយ ព្រះបាទជ័យវរន្មទី៧
រូបតំណាងអោយ ព្រះបាទជ័យវរន្មទី៧

នៅក្នុងអត្ថបទមួយនេះផងដែរ ចង់បង្ហាញអោយកូនខ្មែរមួយចំនួនធំ ដែលមិនទាន់បានស្គាល់ពីក្បាច់គុនរបស់ខ្មែរ អោយពួកគេបានដឹង ហើយចំពោះក្បាច់គុនល្បុក្តតោ វាក៏ជាក្បាច់គុនរបស់ខ្មែរដែរ តែវាគ្រាន់តែជាក្បាច់គុនមួយ​ផ្នែកនៅ​ក្នុងក្បាច់គុនរបស់យុទ្ធក្រមខមតែប៉ុណ្ណោះ ឬអាចនិយាយបានថាជាក្បាច់គុន​ដែលបំបែកចេញពីក្បាច់​គុនយុទ្ធក្រមខម បើយើងនិយាយអោយចំទៅ  ល្បុក្តតោគឺជាតំបងពីរដែលអោបនឹងកែងដៃ  ដែលទុកសម្រាប់​ការពារពីអាវុនផ្សេងៗ។

ដំបងល្បុក្តតោ
ដំបងល្បុក្តតោ

នៅចុងបញ្ចប់នៃអត្ថបទ ចង់អោយកូនខ្មែរទាំងអស់ចូលរួមថែនូវកេរ្តិ៍សម្បត្តិវប្បធម៌របស់បុព្វបុរសរបស់ខ្មែរយើង ទោះបីជាយើងមិនបានហាត់រៀនក៏ដោយ ក៏ចង់អោយពួកយើងទាំងអស់គ្នាចេះស្រលាញ់គាំទ្រ និងលើកទឹកចិត្ត​ដល់ពួកគាត់ ដែលពួកគាត់លះបង់ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ក្នុងការហាត់រៀននូវក្បាច់គុនមួយនេះ​ទាំងលំបាកលំបិន ដើម្បីថែរក្សានូវទ្រព្យសម្បត្តិវប្បធម៏មួយនេះ។

ខាងក្រោមនេះជាវីដេអូសម្រាប់អ្នកចង់ស្វែងយល់ពីក្បាច់គុនរបស់យុទ្ធក្រមខមអោយកាន់តែច្បាស់ជាងនេះទៅ​​ទៀត៖

ប្រភពវីដេអូ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន
AOK VANNA
VANNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T