រដូវកាលលេងហ្គេមរបស់ realme នឹងមកដល់ក្នុងពេលឆាប់ៗនេះ តោះចាប់យកឱកាសនៅ realme day ដើម្បីទទួលបានទូរស័ព្ទrealmeរបស់អ្នក!

//s5.kh1.co/66/6678a029e0a050800ba5085a025095695bc8d0ae.jpg
បច្ចេកវិទ្យា

 ០៦-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីMLBBបានបង្ហាញខ្លួននៅលើព្រឹត្តិការណ៍សម្ពោធ realme C3 មក ហើយKOLsដ៏មានប្រជាប្រិយក៏បានលេចមុខនៅលើព្រឹត្តិការណ៍សម្ពោធ realme​ 6 ស៊េរី Mobile Legends Bang Bang ក៏បានរៀបចំកម្មវិធី515 eParty  ជាមួយគ្នានឹង realme ផងដែរ។ ថ្មីៗនេះដើម្បីផ្តល់នូវសកម្មភាពសប្បាយៗបន្ថែមទៀតដល់យុវវ័យនៅក្នុងប្រទេសកម្ពុជា realme មានការប្រកួតហ្គេមMLBB មួយផ្សេងទៀតជាមួយ KH Gaming។ ក្រៅពីនេះទៀតក៏បានសហការជាមួយក្រុមហ៊ុនSmart  Axiataផងដែរដើម្បីរៀបចំការប្រកួតPUBGក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពកាន់តែច្រើនបង្ហាញឲ្យឃើញថា realme មានគោលបំណងដើម្បីក្លាយជាដៃគូហ្គេមដ៏ល្អបំផុតសម្រាប់យុវវ័យ ពួកគេព្យាយាមស្វែងយល់ និងបំពេញតំរូវការរបស់យុវវ័យតាមវិធីសាស្ត្រជាច្រើនបែប។

realme
realme

សហការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយហ្គេមពេញនិយមស្តាប់ទៅងាយស្រួលណាស់ នៅពេលវាបង្ហាញពីទំនុកចិត្តយ៉ាងខ្ពស់របស់ realme និងមោទនភាពចំពោះលក្ខណៈពិសេសនៃផលិតផលរបស់ពួកគេ។

វាជារឿងធម្មតាទេដែលថាការក្លាយជាទូរស័ព្ទសម្រាប់លេងហ្គេមគួរតែមានសមត្ថភាពខ្ពស់ក្នុងការប្រតិបត្តិការ ដើម្បីប្រាកដថាហ្គេមអាចដំណើរការបានដោយរលូន។ សូមមើលពីអ្វីដែល realme ដាក់បង្ហាញនៅលើទីផ្សារប្រទេសកម្ពុជាទូរស័ព្ទទាំងអស់មានដំណើរការខ្លាំងបើធៀបនឹងទូរស័ព្ទដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែល។ ដូចជា realme C3, realme 5i, realme 6i ជាមួយឈីបសម្រាប់លេងហ្គេមដ៏ខ្លាំង Helio G70 & G80 និងប្រភេទ Snapdragon 665 ដំបូងបង្អស់ដែលមានតម្លៃក្រោម២០០ដុល្លារ ។ realmeតែងតែព្យាយាមនាំយកឈីបល្អបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់ម៉ូដែល។ ឈរជំហរលើប្រតិបត្តិការស្មាតហ្វូន អាចនិយាយបានថាrealmeពិតជាគួរតែមានមោទនភាពពិតមែន។

ក្រៅពីនេះអេក្រង់អត្រាrefresh rate 90Hzកំពុងក្លាយជាចំណុចសំខាន់ដែលអ្នកលេងហ្គេមចង់បាន។ realme បានចាប់ផ្តើមអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់នេះទៅលើទូរស័ព្ទកម្រិតមធ្យម ហើយនាំយក realme 6 និង realme 6pro ចូលមកទីផ្សារប្រទេសកម្ពុជា។

ដើម្បីធានានូវបទពិសោធន៍នៃការកំសាន្តកាន់តែយូរ ផលិតផលរបស់ realme បាននាំមកនូវថ្មទំហំធំ៥០០០mAh ឬសាកថ្មល្បឿនលឿន៣០វ៉ាត់។ បើនិយាយពីលក្ខណៈពិសេសទាំងអស់ ទូរស័ព្ទrealmeមានតម្លៃល្អបំផុតសម្រាប់ការលេងហ្គេម។

ឥលូវនេះ realme day នឹងមកដល់ឆាប់ៗនេះជាមួយនឹងបូ្រម៉ូសិនដ៏អស្ចារ្យ សូមពិនិត្យមើលពត៌មានលំអិត និងទទួលយកទូរស័ព្ទ realme ថ្មីសម្រាប់អ្នក ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលលេងហ្គេមឲ្យបានល្អ៕

realme
realme
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T