វៀតណាម៖ ការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ និងទី ១០ ខែសីហា

//s5.kh1.co/d3/d3a2853b8b18a2b8dd020a5c837ff5cf4a0f81e8.jpg
សង្គម

 ០៧-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការប្រឡងបញ្ចប់ការសិក្សានៅវិទ្យាល័យដែលរៀបចំឡើងដោយក្រសួងអប់រំ និងបណ្តុះបណ្តាល (MOET) បានត្រៀមនឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហាបន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទ

វៀតណាម៖ ការប្រឡងបញ្ចប់ការសិក្សានៅវិទ្យាល័យដែលរៀបចំឡើងដោយក្រសួងអប់រំ និងបណ្តុះបណ្តាល (MOET) បានត្រៀមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហាបន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលនៃការប្រឡងនឹងត្រូវប្រើដើម្បីសម្រេចច ថាតើបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបញ្ចប់ការ​សិក្សានៅវិទ្យាល័យ និងជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់ការចូលរៀននៅវិទ្យាស្ថានឧត្តមសិក្សា។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩<br>
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩

សិស្សថ្នាក់ទី ១២ ប្រមាណ ៩០០,០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រលង ដែលមុខវិជ្ជាប្រឡង​រួមមាន៖ គណិតវិទ្យា អក្សរសាស្ត្រ ភាសាបរទេស វិទ្យាសាស្ត្រសង្គម (ប្រវត្តិវិទ្យា ភូមិវិទ្យា និងពលរដ្ឋវិទ្យា) និង​វិទ្យាសាស្ត្រធម្មជាតិ (ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា) ។

MOET បាននិយាយថាសុវត្ថិភាពនៃការប្រឡងនៅឆ្នាំនេះនឹងត្រូវបានរឹតបន្តឹងដើម្បីធានាឱ្យបាននូវការវាយតម្លៃ​ត្រឹមត្រូវនៃសមត្ថភាពបញ្ញារបស់សិស្សក៏ដូចជាជៀសវាងការលួចចម្លងសំណៅឯកសារ ដែលបានកើតឡើងកាលពី ២ ឆ្នាំមុននៅខេត្តភាគខាងជើង។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩

ដោយសារច្បាប់ដែលបានធ្វើវិសោធនកម្មលើកម្រិតឧត្តមសិក្សានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដានេះ​សាកលវិទ្យាល័យនិងមហាវិទ្យាល័យនានាអាចសម្រេចចិត្តយកវិធីសាស្រ្តនៃការ ចូលរៀនដោយខ្លួនឯង​រួមមាន៖​ការរៀបចំការប្រឡងឯករាជ្យ ការប្រើប្រាស់លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការផ្ដោត​សំខាន់លើព្រឹត្តិប័ត្រពិន្ទុ ឬជ្រើសរើសយកការធ្វើតេស្តស្តង់ដារអន្តរជាតិ SAT, កម្រិត A ឬ កម្រិត IELTS ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវៀតណាមឆ្នាំ ២០១៩

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T