ភ្នំពេញៈ បុរសវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវ រថយន្តស្ទួចបុកស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកំពុងចុះពីលើរថយន្តឈ្នួល ពេលត្រឡប់មកពី ចូលឆ្នាំនៅស្រុកកំណើត នាវេលាម៉ោង ១១ និង១៥នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូង ក្នុងភូមិមរ សង្កាត់-ខណ្ឌដង្កោ មុខក្លឹបខារ៉ាអូខេឌីយ៉ាម៉ង់។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះ កំពុងចុះពីលើរថយន្ត ឈ្នួល ស្រាប់តែមានរថយន្តស្ទួចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-3293 ធ្វើដំណើរមកពីក្រោយបុកផ្ទុបទៅនឹងរថយន្តបណ្តាលឲ្យបុរសរូបនេះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ តែគេដឹងជាអ្នករស់នៅខេត្តតាកែវ។

ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តស្ទួចបានព្យាយាមបើករថយន្តគេចខ្លួន តែត្រូវសមត្ថកិច្ចបានស្ទាក់ និងចាប់ឃាត់ទាំងរថយន្ត និងអ្នកបើកបរបានភ្លាមៗផងដែរ។

បុរសជាអ្នកបើកបររថយន្តស្ទួច មានឈ្មោះ ហន គឹមឈា អាយុ ៣២ឆ្នាំ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]