ក្រោយល្បីថា Amber មានផ្ទៃពោះ ពេលនេះ នាងចេញមុខនិយាយថា...

//s5.kh1.co/42/42362362d5ec8a039abd138f37163f53db974869.jpg
តារា & កម្សាន្ដ

 ០៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដោយ​សារ​ឃើញ​ពាក្យ​ចចាម​អារ៉ាម​មិន​ពិត​ពី​ខ្លួន ​កាន់​តែ​ហួស​ហេតុពេក​Amber ចេញ​មុខ​ព្រលះ ​អ្នក​ពូកែ​រិះគន់​យ៉ាង​ចាស់​ដៃ​។

កូរ៉េ​ខាង​ត្បូង៖ កាល​ពីពេល​ថ្មី​ៗកន្លង​ទៅ​នេះ ស្រាប់​តែ​​លេច​លឺ​ ពាក្យ​ចចាម​អារ៉ាមមួយ​​ពាក់ព័ន្ធ​នឹងAmber សមាជិកក្រុមF(x) ចែក​រំលែកយ៉ាង​ច្រើន​ លើ​បណ្តាញ​សង្គម​ថា​ កំពុង​តែ​សម្ងំ​លាក់​ខ្លួន​ពរពោះ​ ហើយ​ត្រៀម​នឹង​ផ្តល់​កំណើត​ នៅអំឡុង​ខែ​កញ្ញា​ ខាងមុខនេះ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាមិញ ​បន្ទាប់​ពី​មាន​ការចែក​រំលែក ​ពាក្យ​ចចាម​អារ៉ាម​ដ៏​ច្រើន​បែបនោះ​ហើយ​ ភ្លាម​ៗ​នោះAmber ក៏​ចេញ​មុខឆ្លើយ​តប​ ​ទៅ​កាន់​អ្នក​រិះគន់​ខ្លួន ជាមួយ​Caption “F*** off” រួម​នឹង​អត្ថន័យ​បកស្រាយ ​បែបនេះថា៖ 

ខ្ញុំ​គ្មាន​ផ្ទៃ​ពោះ​នោះ​ទេ​។ បើសិន​ជាអ្នក​ចង់​ដឹងការពិត សូមឈប់​វិនិច្ឆ័យ​អ្នក​ដទៃ ​ដោយ​មិន​បាន​គិតអំពីស្ថាន​ភាព ​របស់​ពួកគេ​ទៀត។ ខ្ញុំ​ធ្លាប់​បាន​និយាយ មករួចហើយ​ថា​ ខ្ញុំ​មិន​ល្អឥត​ខ្ចោះ ដូច​អ្នកគ្រប់គ្នា​គិត​​នោះ​ទេ ហើយ​ក៏មិន​មែន ​មិន​ធ្លាប់​មាន​កំហុស​ដែរ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ​ខុស​នៅ​គ្រប់​ពេល​ដែល ខ្ញុំ​និយាយ​សុំ​ទោស​ ហើយ​ខ្ញុំ​ក៏​តែងតែ​ព្យាយាម ​ធ្វើ​ឲ្យ​បាន​ល្អប្រសើរជាងមុន​។.... ខ្ញុំ​មិន​ចាប់​អារម្មណ៍​​ថា ​អ្នក​គិត​យ៉ាង​បែបណា ​មកលើ​ខ្ញុំ​នោះ​ទេ​។ រាល់ថ្ងៃនេះ​ខ្ញុំពិត​ជា​រវល់ ​និង​ជីវិត​របស់​ខ្ញុំ​ខ្លាំងណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នក មិន​ចូលចិត្ត​ ឬ​ជឿមកលើ​​ខ្ញុំ​ទេ​នោះ សូម​ឈប់​តាម​ដាន​ខ្ញុំ​ទៅ​។ ឈប់មក​ចំណាយ​ពេល ​របស់​ខ្ញុំតទៅ​ទៀត​។

Amber

គួរបញ្ជាក់​ផងដែរថា​Amber កើត​នៅ​ក្នុង​ឆ្នាំ​១៩៩២ ហើយ​បង្ហាញ​ខ្លួន​ដំបូង ​នៅ​ក្នុង​ក្រុម​ចម្រៀង​នារីF(x) កាលពី​ឆ្នាំ​២០០៩​។ ក្នុង​ពេល​ដែល​បង្ហាញ​ខ្លួន​ដំបូងAmber បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ច្រើន​ពី ​អ្នក​គាំទ្រ​ដោយ​សារ​តែ ​ការ​បង្ហា​ញ​ខ្លួនជា​Tomboy ហើយ​រហូត​មកទល់​ពេល​បច្ចុប្បន្ននេះ​ គេក៏សង្កេ​តឃើញ​ថា​Amber គឺ​ជា​សមាជិកក្នុង​ក្រុម​មួយ​រូប ​ដែ​លទទួលបាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផងដែរ​៕

Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Amber សមាជិកក្រុមF(x)
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T