LACOSTE បានបង្ហាញវត្តមានក្រុមតន្ត្រី LANY ដ៏ល្បីល្បាញ!

//s5.kh1.co/91/91188d2244b848890e1e35d5bcedca41e458a671.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនម៉ាកសញ្ញារូបក្រពើ មានមោទនភាពក្នុងការបង្ហាញវត្តមាននៃការរួមសហការជាមួយក្រុមតន្ត្រី ដែលមានកេរ្តិ៍ឈ្មោះល្បីគឺក្រុម LANY។

ភ្នំពេញ៖ ក្រុមហ៊ុនម៉ាកសញ្ញារូបក្រពើ មានមោទនភាពក្នុងការបង្ហាញវត្តមាននៃការរួមសហការជាមួយក្រុមតន្ត្រី ដែលមានកេរ្តិ៍ឈ្មោះល្បីគឺក្រុម LANY។ ហើយក្រុមតន្ត្រីនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលជារួម ដែលធ្លាប់បានបំផុសគំនិតដំបូង ដោយលោក René Lacoste។ គុណតម្លៃស្នូលនេះស្ថិតនៅក្នុងស្មារតីម៉ូតសំលៀកបំពាក់ម៉ាក Lacoste ហើយក៏ស្ថិតនៅក្នុងផ្នត់គំនិតរបស់ក្រុមតន្ត្រី LANY ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមតន្ត្រី LANY
  ក្រុមតន្ត្រី LANY

គុណតម្លៃទាំងនោះរួមមានដូចខាងក្រោម៖

- ការច្នៃប្រឌិត៖ ការជម្រុញឱ្យកើតមានឡើងពិតប្រាកដ។
- សេរីភាពខាងស្មារតី៖ មិនបោះបង់ក្នុងការស្វែងរកការបង្កើតថ្មី។
- មិត្តភាព៖ លើកឡើងពីរឿងមិត្តភក្ដិ ៣ នាក់ ដែលបានចែករំលែកចំណង់ចំណូលចិត្តទៅលើផ្នែកតន្ត្រីដូចគ្នា។
- ភាពតស៊ូ៖ ពីផ្ទះរបស់ពួកគេនៅ LA (Los Angeles) ទៅកាន់ឆាកតន្ត្រីដ៏កុះករបំផុតនៃពិភពលោក ‌‌‌«តន្ត្រី៖ ស្មារតីមិនដែលបោះបង់»

#CROCODILEINSIDE

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ រូបលោក Paul Klein ដែលជាតារាចំរៀងប្រចាំក្រុម LANY ត្រូវបានបង្ហាញនៅតាមហាង LACOSTE ទាំងអស់នៅអាស៊ីអាគ្នេយ៍ដែលពាក់អាវប៉ូឡូ LACOSTE iconic L.12.12។ បង្កើតឡើងនៅឆ្នាំ១៩៣៣ ដោយលោក René Lacoste ប៉ូឡូបានក្លាយជាម៉ូតសម្លៀកបំពាក់ដ៏សំខាន់មួយ ដែលរួមបញ្ចូលគ្នារវាងភាពឆើតឆាយនៃរចនាបថ និងស្មារតី។ លោក Paul Klein នៃក្រុមតន្ត្រី LANY បានលើកឡើងថា៖

«សម្រាប់ពួកយើង LACOSTE តំណាងឱ្យទាំងប្រវត្តិសាស្ត្រ និងអនាគតកាល។ ប្រវត្តិសាស្ត្រពិតជាមិនដែលចេញឆ្ងាយពីរចនាបថទេ។ គ្រប់គ្នា គ្រប់ទីកន្លែងក្នុងពិភពលោកស្គាល់ថានោះគឺជាម៉ាកក្រពើ។ LACOSTE រួមបញ្ចូលលក្ខណៈពិសេសទាំងនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះរបស់ពួកគេជានិច្ច - នេះជាអ្វីដែលធ្វើឱ្យម៉ាក LACOSTE ជា LACOSTE។»

ប្រសាសន៍របស់លោក Paul Klein

LANY ទទួលបានប្រជាប្រិយភាពតាមរយៈតន្ត្រីប៉ុបរបស់ពួកគេ ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ នៅទីក្រុង Los AngelesPaul (តារាចម្រៀងប្រចាំក្រុម) Jake និង Les បានចេញអាល់ប៊ុមដំបូងរបស់ពួកគេនៅពាក់កណ្តាលឆ្នាំ២០១៧ ដោយបង្កើតកំណត់ត្រា Platinum ចំនួន ១៤ ដងនៅអាស៊ី។ LANY គឺជាក្រុមតន្រ្តីទាន់សម័យ និងមានស្មារតីឯករាជ្យដែលប្រើការច្នៃប្រឌិត ដើម្បីបង្កើតក្ដីសុបិនរបស់អ្នកគាំទ្រ។ មិត្តភាព ការប្តេជ្ញាចិត្ត និងសុបិន្តទាំងនេះអាចពិពណ៌នាឱ្យឃើញពីភាពល្អបំផុតរបស់ក្រុមតន្ត្រី LANY

ទំព័រហ្វេសបុកផ្លូវការរបស់ Lacoste Cambodia: https://www.facebook.com/lacostecambodia/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T