តាកែវ​៖ នាយការិយាល័យ​បទល្មើស​គ្រឿងញៀនជាន់ខ្ពស់ម្នាក់ ត្រូវអាជ្ញាធរ​​ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

//s5.kh1.co/32/3214456cbdb4f7231cbfff1485df2a95f2b9fdf7.png
សង្គម

 ០៥-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរពាក់ព័ន្ធបញ្ជាក់ថា សមត្ថកិច្ចបាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​ពីរ​ទីតាំង​ រួច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ រួម​និង​គ្រឿងញៀន​ជិត​ ២​គីឡូក្រាម​ និង​កញ្ឆា​ក្រៀម​ ចំនួន​០២​បេ​

តាមរបាយការណ៍របស់មន្ត្រី​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់ឈ្មោះ​ ឈុ​ន​ សុមេធា​ ភេទ​ប្រុស​ មានតួនាទីជាកងរាជអាវុធហត្ថ​ខេត្តតាកែវ​ (​ដែល​មាន​ឋានន្តរស័ក្តិ​ វរសេនីយ៍ត្រី​ ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​)​ រស់នៅ​ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។​ នេះបើ​តាម​​ការផ្សាយជាផ្លូវការ​ពីអគ្គស្នង​ការដ្ឋាននគរបាលជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ខាងលើ អាជ្ញាធរក៏បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ទៀតឈ្មោះ​ កេ​ន​ ចាន់​រី​ មុខរបរមិនប្រាកដ ដែលមានទីលំនៅក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ផងដែរ។​

ដំណើរដើមទងដំបូងឡើយ អាជ្ញាធរពាក់ព័ន្ធបញ្ជាក់ថា សមត្ថកិច្ចបាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​ពីរ​ទីតាំង​ រួច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ រួម​និង​គ្រឿងញៀន​ជិត​ ២​គីឡូក្រាម​ និង​កញ្ឆា​ក្រៀម​ ចំនួន​០២​បេ​ ​ស្ថិត​នៅ​ត្រង់​ចំណុច​មូលដ្ឋាន​ស្រុក​អង្គរ​បូ​រី​ និង​ស្រុក​ត្រាំកក់​ ក្នុង​ខេត្តតាកែវ​ កាលពី​ ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២០​។

រូបភាពពីនរគបាលជាតិ
រូបភាពពីនរគបាលជាតិ

ជាការកត់សម្គាល់អាជ្ញាធរបញ្ជាក់ថា វត្ថុ​តាង​រួម​មាន​អាវុធ​ខ្លី​ចំនួន​០២​ដើម​ (​ប្រើ​ហ្គា​ស់​)​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង​ គ្រឿងញៀន​ជិត​ ០២​គីឡូ​ និង​រុក្ខជាតិ​ញៀន​(​កញ្ឆា​)​ក្រៀម​ចំនួន​០២​បេ​ ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង​ ស្លាក​លេខ​ម៉ូតូ​ចំនួន​ ០៣​ផ្លា​ក​ និង​កាត​គ្រី​ម៉ូតូ​ចំនួន​ ០២​សន្លឹក​។​

គួរបញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ នាំ​ខ្លួន​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ជនសង្ស័យ (រូបភាពពីនរគបាលជាតិ)
ជនសង្ស័យ (រូបភាពពីនរគបាលជាតិ)
រូបភាពពីនរគបាលជាតិ
រូបភាពពីនរគបាលជាតិ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T