មិនធម្មតា! ក្រុមអ្នកស្រាវជ្រាវបានរកឃើញ របបអាហារចុងក្រោយ នៅក្នុងក្រពះដាយណូស័រមួយក្បាល កាលពី១១០លានឆ្នាំមុន

//s5.kh1.co/f1/f1c1586932f11dc7489efcbb73b2f74fa7a1c7a4.jpg
បច្ចេកវិទ្យា

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ផូស៊ីលនេះត្រូវបានគេដាក់តាំងបង្ហាញ នៅសារមន្ទីរ Royal Tyrrell Museum ក្នុងខេត្ត Alberta ប្រទេសកាណាដា។

កាណាដា៖ ដាយណូស័រមួយក្បាលដែលមានស្រកាគួរឲ្យចាប់អារម្មណ៍ នៅខាងក្រោយខ្នងរបស់វា បានក្លាយជាសាកសពតាំងពី១១០លានឆ្នាំមុន បន្ទាប់ពីរីករាយនឹងអាហារចុងក្រោយ មុនពេលស្លាប់។ ឥឡូវនេះ ពួកយើងអាចដឹងថា វាបានស៊ីអ្វីខ្លះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាងដាយណូស័រមួយក្បាលនេះ គូរដោយវិចិត្រករ
រូបតំណាងដាយណូស័រមួយក្បាលនេះ គូរដោយវិចិត្រករ

ក្រពះដាយណូស័រនិងភស្ដុតាងនៃរបបអាហាររបស់វា កម្រត្រូវបានរក្សាទុកណាស់។ យូរម្ដងៗ គ្រាប់ធញ្ញជាតិនិងមែកឈើត្រូវបានគេរកឃើញ នៅក្នុងពោះវៀននៃដាយណូស័រ ដែលនៅសេសសល់ ប៉ុន្តែមិនដែលមានភស្ដុតាងណាមួយ បញ្ជាក់ពីប្រភេទនៃរុក្ខជាតិ ឲ្យពិតប្រាកដនោះទេ។

ក្នុងករណីនេះ ផ្នូរភក់មួយបានរុំព័ទ្ធនិងថែរក្សាដាយណូស័រយ៉ាងល្អ រហូតដល់អ្នកសិក្សាដឹងថា ក្រពះរបស់វាគឺពូកែបរិភោគ។ បន្ទាប់ពីមរណភាពរបស់វា សាកសពរបស់ដាយណូស័របានក្លាយជាវត្ថុបុរាណ ដែលកប់ដោយភក់ក្នុងបាតសមុទ្រ។

ផូស៊ីលរបស់វាត្រូវបានរក្សាទុក យ៉ាងល្អ
ផូស៊ីលរបស់វាត្រូវបានរក្សាទុក យ៉ាងល្អ

ផូស៊ីលនេះត្រូវបានគេដាក់តាំងបង្ហាញ នៅសារមន្ទីរ Royal Tyrrell Museum ក្នុងខេត្ត Alberta ប្រទេសកាណាដា។ ផូស៊ីលមួយនេះត្រូវបានគេបង្ហាញ បន្ទាប់ពីអ្នកបច្ចេកទេសសារមន្ទីរ លោក Mark Mitchell បានចំណាយពេល៦ឆ្នាំ ដើម្បីសិក្សាពីស្បែកនិងឆ្អឹងរបស់ដាយណូស័រ ដែលរក្សាទុកនៅក្នុងសមុទ្រ។ ដាយណូស័រ nodosaur នេះត្រូវបានរកឃើញ នៅក្នុងឆ្នាំ២០១១ អំឡុងពេលប្រតិបត្តិការរុករករ៉ែ នៅភាគខាងជើងតំបន់ Fort McMurray ក្នុងខេត្ត Alberta ប្រទេសកាណាដា។

នេះជាអ្វីដែលមាននៅក្នុងក្រពះរបស់ដាយណូស័រ
នេះជាអ្វីដែលមាននៅក្នុងក្រពះរបស់ដាយណូស័រ

នៅក្នុងជីវិតរបស់វា ដាយណូស័រប្រភេទ ankylosaur មានទម្ងន់ច្រើនជាងមួយតោន។ ប៉ុន្តែវាបានរស់នៅ ដោយស៊ីរុក្ខជាតិនិងបណ្ណង្គជាតិ នេះបើផ្អែកលើក្រពះរបស់វា។ របកគំហើញនេះបង្ហាញនូវភស្តុតាងយ៉ាងច្បាស់ អំពីអ្វីដែលដាយណូស័រស៊ីរុក្ខជាតិជាអាហារដ៏ធំមួយបានស៊ី។

ក្នុងករណីនេះ វាបានទំពាស្លឹកបណ្ណង្គជាតិជាច្រើន ឫសខ្លះ និងមែកឈើខ្លះ។ ព័ត៌មានលម្អិតរបស់រុក្ខជាតិត្រូវបានថែរក្សាយ៉ាងល្អ នៅក្នុងក្រពះ ដែលពួកគេអាចយកទៅប្រៀបធៀបជាមួយរុក្ខជាតិ ក្នុងពេលបច្ចុប្បន្ន៕​​

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T