រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅ អធិការដ្ឋានខណ្ឌឫស្សីកែវ បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ ហើយធ្វើសកម្មភាពដើរលោត ម៉ុងសាយរៃអង្គាសប្រាក់ តាមដងផ្លូវធ្វើ ឱ្យបាត់បង់សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ ការឃាត់ខ្លួននេះធ្វើឡើងកា លពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៧ មេសា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យខាងលើ ត្រូវបានគេស្គាល់ ១-ឈ្មោះហ៊ូយ ញឹកជើង អាយុ២៨ឆ្នាំ ២-ឈ្មោះវឹង ម៉ាន់ អាយុ២១ឆ្នាំ និង៣-ឈ្មោះលី យូហ៊្វុង អាយុ៣៦ឆ្នាំ ពួកគេជាជនជាតិ វៀតណាម ឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា កាលពីថ្ងៃទី១៣ មេសា ២០១៣ តាមរយៈមេខ្យល់ម្នាក់ឈ្មោះហុង ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]