តិចនិកខ្លះៗ ជួយយើងទំពាអាហារបានហ្មត់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ!

//s5.kh1.co/9b/9b01134e1016aec2b108db3ccd28a3c787d9a2b2.jpg
នារី

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទម្លាប់​ញ៉ាំ​អាហារ​លឿន តាម​លទ្ធផល​សិក្សា​ពី​អ្នក​ជំនាញ​បង្ហាញ​ថា នឹង​បង្ក​ឱ្យ​ឡើង​គីឡូ។

កន្លង​មក​យើង​ធ្លាប់​ដឹង​ហើយ ថា​ការ​ញ៉ាំ​អាហារ​លឿន​ពេកនឹង​បង្ក​ជា​ផល​ប៉ះ​ពាល់​ខ្លាំងដល់​រាង​កាយ​យើង​។ ទម្លាប់​ញ៉ាំ​អាហារ​លឿន តាម​លទ្ធផល​សិក្សា​ពី​អ្នក​ជំនាញ​ បង្ហាញ​ថា នឹង​បង្ក​ឱ្យ​ឡើង​គីឡូ នៅ​តែ​​មាន​ចំណង់​ឃ្លាន​អាហារ បង្ក​ផល​លំបាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្ក​ជា​ទម្លាប់​ញ៉ាំ​អាហារ​​ក្នុង​រយៈ​ពេល​លឿន​ជាប់​រហូត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទៀត​ផង​។ តែ​យ៉ាង​ណា អ្នក​ជំនាញ​​សិក្សា​ផ្តោត​លើ​សុខភាព​ ពាក់​ព័ន្ធ​ចំណី​អាហារ ក៏​បាន​ណែ​​នាំ​ជា​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​សម្រួល​ដល់​ទម្លាប់​ញ៉ាំ​អាហារ​របស់​យើង ក្នុង​ពេល​វេលា​មួយ​​សម​ស្រប​ល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រក​កន្លែង​ស្ងប់​ស្ងាត់ មិន​សូវ​អ៊ូ​អរ​ដើម្បី​ញ៉ាំ​

អាច​រក​​កន្លែង​​​សម​រម្យ​ណា​មួយដើម្បី​យើង​​អាច​ផ្តោត​អារម្មណ៍​តែ​លើ​ការ​ញ៉ាំអាហារ​ នោះយើង​​​នឹង​​រីក​រាយ​ ទាំង​រសជាតិ​អាហារ ទាំង​​ការ​ចំណា​យ​ពេល​ល្អ​ផ្តោត​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ។ គួរ​គប្បី​​កុំ​ញ៉ាំ​អាហារ​ក្នុង​ពេល​កំពុង​បើក​បរ មើល​ទូរទស្សន៍ ឬ​ចុច​ទូរសព្ទ ជាដើម។

២. រើស​ប្រភេទ​អាហារមាន​ទាំង​សារធាតុ​ល្អ និង​តម្រូវ​ឱ្យ​ទំពា​យូរ​

ប្រភេទ​អាហារ​ទាំង​នោះ​គឺ​បន្លែ និង​ផ្លែ​ឈើ​​ស្រស់​ៗ ដែល​យើង​អាច​រក​បាន និង​ល្អ​សម្រាប់​សុខភាព​។

៣. សន្ទនាបង្ក​​បរិយាកាស​រីក​រាយ ជា​មួយ​អ្នក​ចូល​ចិត្ត​ញ៉ាំ​យឺត​

ពិត​មែន​​ការ​សិក្សា​​ក៏​បាន​បង្ហាញ​ថា ការ​បង្កើត​បរិយាកាស​សន្ទនា​ខ្លះៗ​ ទន្ទឹម​នឹង​ពេល​​ញ៉ាំ​អាហារ​​​បណ្តើរ​ ជា​មួយ​​សមាជិក​ខ្លះ​​ក្នុង​វង់​ញ៉ាំ​អាហារ​ ក៏​បង្ក​បរិយាកាស​រីក​រាយ​ និង​​ពន្យា​ពេល​​ខ្លះ​មិន​ឱ្យ​យើង​ញ៉ាំ​លឿនដែរ​។

៤. ប្រើ​ចាន​តូច​​សម​ល្មម​នឹង​អាហារ

ធ្វើ​ដូច​នេះ យើង​​នឹង​មាន​អារម្មណ៍​ថា​ច្រើន និង​ឆ្អែត​សម្រាប់​មួយ​ពេល (មិន​ញ៉ាំ​ច្រើន)។

៥. ដៅ​ពេល​ទុក​​សម្រាប់​ញ៉ាំ​អាហារ

យើងក៏​អាច​ កំណត់​​ទុក​ពេល​វេលា​ក្នុង​ចន្លោះ​​ពេល​សម​ស្រប​មួយ​ប្រហែល ២០​ទៅ​៣០​នាទី (មិន​លឿន​ពេក និង​មិន​យឺត​ពេក) សម្រាប់​​ការ​ញ៉ាំ​អាហារ​មួយ​ពេល។ អនុវត្ត​បែប​នេះយើង​នឹង​អាច​រីក​រាយ​ផ្តោត​លើ​រសជាតិ​អាហារ ឬ​អាច​រីក​រាយ​ ក្នុង​បរិយាកាស​ញ៉ាំ​អាហារជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់ ជា​មួយ​គ្រួសារ​ ឬ​មិត្តភក្តិ​ជិត​ស្និទ្ធជា​ដើម ហើយ​នេះ​ក៏​ជួយ​​ឱ្យ​យើង​ញ៉ាំ​អាហារ ពេល​សម​ស្រប​មួយ​ដែល​​រួម​ចំណែក​​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T