ក្ដៅៗ! ស្ថានីយ៍រថភ្លើង Green Line របស់ប្រទេសថៃចំនួនបួនបន្ថែមទៀតត្រូវបានបើកឱ្យដំណើរការ

//s5.kh1.co/e9/e9046acae96a4bc12cd22517542e6c64e94056cb.jpg
សង្គម

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការពង្រីកបណ្តាញផ្លូវរថភ្លើងថ្មីរបស់ BTS Green Line ដែលដំណើរការរវាងស្ថានីយ៍ Mor Chit និងស្ថានីយ៍ Khu Khot នៅ Rangsit ត្រូវបានបើកសម្រាប់ការធ្វើដំណើរជាសាធារណៈ កាលពីថ្ងៃសុក្រ

ថៃ៖ ការពង្រីកបណ្តាញផ្លូវរថភ្លើងអាកាសថ្មីរបស់ BTS Green Line ដែលដំណើរការរវាងស្ថានីយ៍ Mor Chit និងស្ថានីយ៍ Khu Khot នៅ Rangsit ត្រូវបានបើកសម្រាប់ការធ្វើដំណើរជាសាធារណៈកាលពីថ្ងៃសុក្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពង្រីកថ្មីដែលមានស្ថានីយ៍ចំនួន ៤ ត្រូវបានសម្ពោធជាផ្លូវការដោយលោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha នៅព្រឹកថ្ងៃសុក្រនេះហើយនឹងត្រូវបើកឱ្យធ្វើដំណើរពីម៉ោង ១ និង ៣០ រសៀល។

នាយករដ្ឋមន្រ្តី Prayut Chan-o-cha ក្នុងឳកាសសម្ពោធបណ្តាញផ្លូវរថភ្លើងថ្មីរបស់ BTS Green Line ជាផ្លូវការ
នាយករដ្ឋមន្រ្តី Prayut Chan-o-cha ក្នុងឳកាសសម្ពោធបណ្តាញផ្លូវរថភ្លើងថ្មីរបស់ BTS Green Line ជាផ្លូវការ

ស្ថានីយ៍ថ្មីទាំងបួនគឺ Royal Forest Department , Bang Sua, ១១th Infantry Regiment និង Wat Phra Sri Mahathat ។

លោកនាយករដ្ឋមន្រ្តីបានធ្វើដំណើរតាមរថភ្លើងពីស្ថានីយ៍ Ha Yaek Lat Phrao (ផ្លូវ Phahol Yothin មុននឹងស្ថានីយ៍ថ្មីទាំងបួនបានដំណើរការ) ទៅកាន់ Wat Phra Sri Mahat  ហើយការធ្វើដំណើរចំណាយពេល ១១ នាទី។

 BTS Green Line
BTS Green Line

សេវាកម្មថ្មីនេះនៅភាគខាងជើងលាតសន្ធឹងលើចម្ងាយផ្លូវ ៤,២ គីឡូម៉ែត្រ។ ការធ្វើដំណើរលើសេវាថ្មីនេះគឺឥតគិតថ្លៃរហូតដល់ចុងឆ្នាំនេះ៕

 BTS Green Line
BTS Green Line

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T