ទើបដឹង! Taeyang​ ថា​​ គាត់​​គ្មាន​​មិត្ត​ស្និទ្ធណា​ម្នាក់​ក្រៅពី G-Dragon ឡើយ (មានវីដេអូ)

//s5.kh1.co/4a/4aaa58bd736998e5c29194f0be67a92ac48d8d0f.jpg
នារី

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្ញុំមិនគិតថាខ្ញុំមានមិត្តភក្តិពិតទេ មនុស្សដែលខ្ញុំបានជួបតាមរយៈ​ការងារគឺជាមិត្តភក្តិរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំ​មិនបានធ្វើការ​គឺខ្ញុំមិនមាននរណាម្នាក់ដែលអាចជួបបានទេ

កូរ៉េខាងត្បូង៖ ថ្មីៗនេះ WHITE NIGHT បានបង្ហាញវគ្គទី៥  របស់ខ្លួនដែលនិយាយពីមិត្តភាពរបស់​Taeyang នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ ភាពយន្តឯកសារនេះបានចាប់ផ្ដើមជាមួយមនុស្សជុំវិញ Taeyang ដែលពណ៌នាថាផ្កាយនោះ ជាមនុស្សដែលមានចរិតល្អប៉ុន្តែជាមនុស្សឯកជន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Taeyang បាននិយាយថា៖ "គាត់ត្រូវមានទំនោររក្សាខ្លួនរបស់គាត់ច្រើន ប៉ុន្តែខ្ញុំគិតថា​គាត់ជា​មនុស្ស​ល្អ​។ ខ្ញុំបានធ្វើការ​ជាមួយគាត់អស់រយៈពេល​ជាយូរមក​ហើយ ​ប៉ុន្តែខ្ញុំគិតថាខ្ញុំនៅតែដឹង"។

អ្វីដែលអាចកត់សម្គាល់អំពីជីវិតនៅពីក្រោយឆាករបស់ Taeyang គឺផ្ទុយពីចរិតលក្ខណៈ​ដ៏មានមន្តស្នេហ៍​របស់គាត់​នៅលើឆាក គាត់មានភាពរួសរាយរាក់ទាក់ជាមួយបុគ្គលិកអ្នកធ្វើសក់ និងមិត្តភក្តិមកពីបរទេស។

Taeyang និង G-Dragon
Taeyang និង G-Dragon

ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនោះគឺនៅពេលដែល Taeyang បានសារភាព​ថាគាត់​គ្មាន​មិត្តស្និទ្ធនោះទេ។ Taeyang បានបន្តថា៖​  "ខ្ញុំមិនគិតថាខ្ញុំមានមិត្តភក្តិពិតទេ មនុស្សដែលខ្ញុំបានជួបតាមរយៈ​ការងារគឺជាមិត្តភក្តិរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំមិនបានធ្វើការគឺខ្ញុំមិនមាននរណាម្នាក់ដែលអាចជួបបានទេ"។

សំណាងល្អភ្លាមនោះបុគ្គលិកម្នាក់បានណែនាំថា៖ "ប៉ុន្តែអ្នកមានJiyong (G-Dragon)"។​ Taeyang បាន​តបភ្លាមថា៖ ​ "ត្រឹមត្រូវណាស់ ឥលូវនេះគាត់គឺជាមិត្តពិតប្រាកដរបស់ខ្ញុំ"។ គួរបញ្ជាក់ផងដែរថា Taeyang និង​ G-Dragon បានចាប់ផ្ដើមសម្តែងនៅក្នុងក្រុម BIGBANG​ តាំងពីឆ្នាំ ២០០៦ មុនពេលដែលពិភពលោកទទួល​យកលោក ដោយពួកលោកបានជួបព្យុះភ្លៀងជាច្រើនជាមួយនឹងបទចម្រៀងជាក្រុមក៏ដូចជាអាជីពជាទោលរបស់​ពួកគេផងដែរ៕

ប៉ុន្តែចំណងមិត្តភាពរបស់ពួកគេនៅតែមានតាំងពីមុនពេលពួកគេ បានបង្ហាញខ្លួន និងបានឃើញពីការសារភាព​របស់Taeyang នាពេលថ្មីៗនេះ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

BIGBANG, Taeyang
Taeyang
Taeyang
Taeyang
Taeyang
Taeyangនិងមិត្តភ្តិ
Taeyangនិងមិត្តភ្តិ
https://s5.kh1.co/__image/w=564,h=781,q=100/99/9942f11a585fafb51764c01cac9e307ca44bff5e.jpg
Taeyang និង G-Dragon
Taeyang និង G-Dragon
Taeyang និង G-Dragon
Taeyang និង G-Dragon
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T