នេះជាកាលបរិច្ឆេទនៃការប្រកាសបើកដំណើរការឡើងវិញ នៃរោងភាពយន្តតាមបណ្តាប្រទេសជិតខាងរបស់កម្ពុជា!

//s5.kh1.co/e9/e93ad12b096ab5b5f0a36fa7e6cf9d333fdedae8.jpg
សង្គម

 ០៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដើម្បីជួយឱ្យសេដ្ឋកិច្ច និងសង្គមត្រឡប់មកដូចដើម ប្រទេសក្បែរខាងកម្ពុជា ក៏បានចាប់ផ្តើមបើក និងបន្តអាជីវកម្ម និងសកម្មភាពឡើងវិញ រួមទាំងរោងភាពយន្ត។

ភ្នំពេញ៖ ដោយការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា បានចាប់ផ្តើមមានស្ថានភាពនឹងនរនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជាច្រើនក៏បានចាប់ផ្តើមដកវិធានការទប់ស្កាត់ជាបណ្តើរៗ។ ដើម្បីជួយឱ្យសេដ្ឋកិច្ច និងសង្គមត្រឡប់មកដូចដើម ប្រទេសក្បែរខាងកម្ពុជា ក៏បានចាប់ផ្តើមបើក និងបន្តអាជីវកម្ម និងសកម្មភាពឡើងវិញ រួមទាំងរោងភាពយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រោងភាពយន្ត
រោងភាពយន្ត

ហើយខាងក្រោមនេះ គឺជាកាលបរិច្ឆេទបើកដំណើរការឡើងវិញរបស់រោងភាពយន្ត នៃបណ្តាប្រទេសក្បែរខាងកម្ពុជាយើងដែលរួមមាន ប្រទេសឡាវ ថៃ និងវៀតណាម។ 

១) ប្រទេសឡាវ

កាលបរិច្ឆេទបើករោងភាពយន្តឡើងវិញ: ថ្ងៃទី ២ មិថុនា ឆ្នាំ ២០២០

២) ប្រទេសថៃ

កាលបរិច្ឆេទបើករោងភាពយន្តឡើងវិញ: ថ្ងៃទី ១ មិថុនា ឆ្នាំ ២០២០

៣) ប្រទេសវៀតណាម

កាលបរិច្ឆេទបើករោងភាពយន្តឡើងវិញ: ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២០

នេះបើតាមការជូនដំណឹងពីដៃគូសហការ និងការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ កាលពីពេលថ្មីៗកន្លងទៅនេះ។

រោងភាពយន្ត
រោងភាពយន្ត

ដោយឡែកការបិទរោងភាពយន្តនៅប្រទេសកម្ពុជា ចាប់ដំណើរការពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០ ហើយកាលបរិច្ឆេទនៃការបើកឡើងវិញ នឹងប្រកាសជូនពេលក្រោយ។ ជាមួយស្ថានភាពករណីជាសះស្បើយពីវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា និងការបើកដំណើរការរោងភាពយន្តឡើងវិញនៅបណ្តាប្រទេសជិតខាង ប្រទេសកម្ពុជាក៏នឹងធ្វើតាមនោះឆាប់ៗផងដែរ៕

រោងភាពយន្ត
រោងភាពយន្ត
រោងភាពយន្ត
រោងភាពយន្ត
រោងភាពយន្ត
រោងភាពយន្ត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T