មានផ្លូវហើយ! ប្រទេសអាស៊ានចំនួន ៣ បានស្នើទិញអង្ករពីប្រទេសមីយ៉ាន់ម៉ា

//s5.kh1.co/67/67b56bd00af6e30a29312bd90e437f02eb93e922.jpg
សង្គម

 ០៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក U Khin Maung Lwin អនុលេខាធិកាក្រសួងពាណិជ្ជកម្មបានប្រាប់ The Myanmar Timeថាប្រទេសអាស៊ាន ៣ គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន

មីយ៉ាន់ម៉ា៖ លោក U Khin Maung Lwin អនុលេខាធិកាក្រសួងពាណិជ្ជកម្មបានប្រាប់ The Myanmar Time ថាប្រទេសអាស៊ាន ៣ គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនបានស្នើទិញអង្ករ ដែលផលិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសហ្វីលីពីន និងម៉ាឡេស៊ីបានស្នើទិញអង្ករ ៣០០,០០០ តោន និងដោយ ៥០,០០០ តោននឹងទិញពីប្រទេសមីយ៉ាន់សម្រាប់ប្រទេសនីមួយៗ ខណៈប្រទេសឥណ្ឌូណេស៊ីមិនទាន់បានបញ្ជាក់ពីបរិមាណដែលខ្លួនចង់បាននោះទេ។

ប្រទេសហ្វីលីពីនគឺជាទីផ្សារនាំចេញអង្ករដែលមានស្រាប់សម្រាប់ប្រទេសមីយ៉ាន់ម៉ាដោយបានទិញអង្ករចំនួន ៦០,០០០ តោននៅឆ្នាំនេះរួចហើយ និងកំពុងបញ្ជាទិញចំនួន ១០,០០០ តោនបន្ថែមទៀតផងដែរ។

រូបតំណាង
រូបតំណាង

លោក U Khin Maung Lwin មានប្រសាន៍ថា ដោយសារការរីករាលដាលនៃជំងឺ COVID-១៩ បណ្តាប្រទេសអាស៊ានកំពុងបង្កើនទុនបម្រុងស្រូវអង្កររបស់ខ្លួនដែលជាឱកាសសម្រាប់ប្រទេស មីយ៉ាន់ម៉ា ដើម្បីចរចាកិច្ចសន្យានាំចេញរយៈពេលវែងជាមួយពួកគេ។

លោកបានមានប្រសាសន៍បន្ថែមថា “បច្ចុប្បន្នអង្ករអន្តរជាតិកំពុងឡើងថ្លៃ ដូច្នេះយើងចាំបាច់ត្រូវ​ចរចារកលក្ខខណ្ឌអនុគ្រោះ”។ ជាងនេះទៀត លោកបន្ថែមថាមីយ៉ាន់ម៉ាត្រូវថ្លឹងថ្លែងតម្រូវការ អង្ករអន្តរជាតិ និងតម្រូវការរបស់ខ្លួនផងដែរ។

“តម្រូវការកំពុងកើនឡើងនៅក្នុងទីផ្សារស្រូវអង្ករ ប៉ុន្តែយើងក៏ត្រូវពិចារណាពីសន្តិសុខស្បៀង ក្នុងស្រុកផងដែរ។ ម៉្យាងវិញទៀតប្រសិនបើមានការផ្គត់ផ្គង់ច្រើនពេកនៅក្នុងប្រទេស តម្លៃអាចនឹងធ្លាក់ចុះ”។

រូបតំណាង
រូបតំណាង

ក្រសួងពាណិជ្ជកម្មបានផ្អាកអាជ្ញាប័ណ្ណនាំចេញអង្ករនៅក្នុងខែមេសា ប៉ុន្តែបានបន្តនៅខែឧសភា ហើយចាប់តាំងពីពេលនោះមកបានអនុញ្ញាតឱ្យនាំចេញចំនួន ១៥០,០០០ តោន។ រហូតមកដល់ពេលនេះខ្លួនបានបង្កើតទុនបម្រុងនាំចេញស្មើនឹង ១០ ភាគរយនៃការនាំចេញសរុប ហើយបានទិញ ទុនបម្រុងក្នុងស្រុកចំនួន ៥០,០០០ ម៉ឺនតោន។

ប្រទេសមីយ៉ាន់ម៉ារំពឹងថាការនាំចេញអង្ករចំនួន ២,៥ លានតោនក្នុងឆ្នាំ ២០១៩-២០២០ និងទទួលបានចំណូលច្រើនជាង ៥៤២ លានដុល្លារពីការនាំចេញអង្ករ ១,៨ លានតោនរហូតដល់ ថ្ងៃទី ១៥ ខែឧសភា។ ប្រមាណ ១៤ ភាគរយនៃការនាំចេញត្រូវបានធ្វើឡើងនៅតាមព្រំដែន ខណៈដែលជាង ៨៥ ភាគរយ បាន​នាំចេញ៕

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T