មើលរំលងម៉េចបានទៅ បើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ២១គីឡូ បោកបានស្អាតល្អ មានគុណភាព និងអត្ថប្រយោជន៍ច្រើនម្ល៉ឹងៗនោះ!

//s5.kh1.co/93/93652e53d86dcbc10cabfb715421f6544738f560.jpg
បច្ចេកវិទ្យា

 ០៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាចបច្ចុប្បន្ននេះមានម៉ាស៊ីនបោកគក់ មកជួលសម្រាកបន្ទុកក៏ពិតមែន ប៉ុន្តែម៉ាស៊ីនបោកគក់មួយចំនួនមិនអាចសម្អាតសម្លៀកបំពាក់ ដែលប្រឡាក់ខ្លាំងឲ្យបានជ្រះល្អនោះទេ។ ហេតុដូចនេះហើយ ទើបក្រុមហ៊ុន សាមស៊ុង បានរចនា និងផលិតឡើងនូវម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមានចំណុះធំ បោកបានច្រើនមានគុណភាពល្អ អាចបោកសម្លៀកបំពាក់បានដល់ទៅ ២១គីឡូក្រាម ជួយសន្សំសំចៃពេលវេលា និងថវិកា ដោយបោកតែម្តងហើយមិនចាំបាច់រង់ចាំបោកច្រើនដង និងបោកជម្រះបានស្អាតល្អ មានសំឡេងស្ងាត់ ជួយសន្សំសំចៃខ្ពស់ និងប្រើបានយូរទៀតផង។

ភ្នំពេញ៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា ធ្វើឱ្យសម្លៀកបំពាក់ប្រឡាក់ខ្លាំង។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះកន្លែងដែលមានក្អែលប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជា សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយយល់ច្បាស់ពីសេចក្តីត្រូវការ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះមានភាពកាន់តែងាយស្រួល និងកាន់តែទាន់សម័យបំផុតនោះក្រុមហ៊ុន សាមសុង បានរចនា និងផលិតឡើងនូវម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមានចំណុះធំ បោកបានច្រើនមានគុណភាពល្អ អាចបោកសម្លៀកបំពាក់បានដល់ទៅ ២១គីឡូក្រាម ជួយសន្សំសំចៃពេលវេលា និងថវិកា ដោយបោកតែម្តងហើយ មិនចាំបាច់រង់ចាំបោកច្រើនដង និងបោកជម្រះបានស្អាតល្អ មានសំឡេងស្ងាត់ ជួយសន្សំសំចៃខ្ពស់ និងប្រើបានយូរទៀតផង។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 

ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ២១គីឡូក្រាមនេះ ត្រូវបានបំពាក់មកជាមួយនឹងចានបោក ឬទម្រជ័រមានរាងអង្កាញ់ៗដូចជាក្តារបោកគក់ សម្រួលដល់ការបោក ឬត្រាំសម្លៀកបំពាក់ណាដែលប្រឡាក់ខ្លាំងមុននឹងដាក់ចូលទៅក្នុងម៉ាស៊ីន។

អ្វីដែលពិសេសមួយទៀតនោះគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ២១គីឡូក្រាមនេះផងដែរ មានប្រព័ន្ធទឹកដែលអាចបិទ និងបើកលើប៊ូតុងតែមួយ។ មានន័យថា សម្រាប់ទឹកដែលបានប្រើប្រាស់រួចនៅលើទម្រជ័រក្នុងដំណាក់កាលដំបូងនោះ យើងអាចចាក់បញ្ចូលទៅក្នុងម៉ាស៊ីនបោកគក់តែម្តង។

ពិសេសជាងនេះទៅទៀត ម៉ាស៊ីនបោកគក់ Samsung Active DualwashTM ក៏បានបំពាក់នូវមុខងារឆ្លាតវៃដ៏ទំនើបបន្ថែមជាច្រើនទៀត ដូចជា៖

១. Magic Dispenser

កង្ហារវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹក ដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ មុននឹងម៉ាស៊ីនចាប់ផ្តើមប្រតិបត្តិការបោកគក់។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 

២. Magic Filter (Powerful Filtration)

គឺជាតម្រងពីរជាន់ ដែលមានសមត្ថភាពអាចចាប់យកភាពកខ្វក់ កម្ទេចកំទីផ្សេងៗបានយ៉ាងល្អ មិនឱ្យតោងជាប់លើសាច់ក្រណាត់ បានយ៉ាងល្អឥតខ្ចោះ។ 

៣. WobbleTM Technology

ជួយកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 

៤. Less Noise & Energy

បច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនមានសំឡេងស្ងាត់ល្អ ស៊ីភ្លើងតិច គ្មានសំឡេងរំខាន ប្រើប្រាស់បានយូរ និងធានាជូនលើម៉ូទ័ររហូតដល់ ១១ឆ្នាំ។ 

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 

៥. Hot Water

អាចបោកជាមួយនឹងទឹកក្តៅ សម្រាប់ជម្រះសម្លៀកបំពាក់ដែលប្រឡាក់ខ្លាំង និងល្អសម្រាប់សាច់ក្រណាត់។

៦. Smart Check

App Samsung Smart Washer/Dryer អាចឱ្យលោកអ្នកឆែករកបញ្ហា និងដំណោះស្រាយ

តាមទូរស័ព្ទដៃរបស់ម៉ាស៊ីនដោយខ្លួនឯង សន្សំសំចៃការចំណាយ។ 

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM 

យ៉ាងម៉េចដែរសុភាពនារី ស្ត្រីមេផ្ទះ និងមេគ្រួសារដ៏ឆ្លាតវៃទាំងអស់គ្នា? ត្រូវចិត្តអត់ប៉ុណ្ណឹង? នៅចាំអីទៀត? ប្រញាប់ជាវឥឡូវនេះភ្លាមទៅ!

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800 203 232៕ 

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ Active DualwashTM តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T